en     km
en     km

ក្រសួងមហាផ្ទៃបញ្ជាឱ្យលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យនៅក្នុងប្រទេសកម្ពុជា

Share

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបញ្ជាឱ្យរដ្ឋបាលរាជធានីខេត្តទំាងអស់ លុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យ នៅផ្ទៃក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រសួងរកឃើញថាការដាក់ពង្រាយប៉ុស្តិ៍ត្រួតពិនិត្យផ្លូវគោក ផ្លូវទឹក ដែលសម្រេចអនុញ្ញាតដោយអាជ្ញាធររដ្ឋបាលរាជធានី-ខេត្ត បានបង្កើតឱ្យមានការត្រួតពិនិត្យច្រើនទីតំាង មានសមត្ថកិច្ច ច្រើនមុខជំនាញ ជាកត្តានំាឱ្យកើតមានបញ្ហាប្រឈម ប៉ះពាល់ដល់សិទ្ធិសេរីភាព ផលប្រយោជន៍ និងសតិអារម្មណ៍ប្រជាពលរដ្ឋ។

នេះបើតាមសេចក្តីណែនំា ស្តីពី ការលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យនៅផ្ទៃក្នុងប្រទេស ចុះថ្ងៃទី០៥ មករា ឆ្នំា២០១៨ ដែលចុះហត្ថលេខាដោយរដ្ឋ មន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង ។

តាមសេចក្តីណែនំាដដែល ក្នុងគោលបំណងជម្រុញអនុវត្តឱ្យបានសម្រេច នូវគោលនយោបាយ និងកាប្តេជ្ញាចិត្តដ៏មុះមុត របស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាបម្រើ ក៏ដូចជាការបង្កលក្ខណៈសម្បត្តិល្អប្រសើរជូនប្រជាពលរដ្ឋ។

លុបបំបាត់ឱ្យបាននូវអំពើអសកម្មនានា ដែលតែងតែកើតមានទ្បើងនៅតាមប៉ុស្តិ៍ត្រួតពិនិត្យ ក្រសួងមហាផ្ទៃក្នុងនាមគណៈបញ្ជាការដឹកនំាត្រួតពិនិត្យ និងលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យផ្លូវគោក និងផ្លូវទឹក បានណែនំាឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ទំាងអស់ត្រូវអនុវត្តសកម្មភាពរបស់ខ្លួនដូចជា៖ រំសាយ និងបញ្ឈប់ទំាងស្រុង នូវរាល់សកម្មភាពរបស់ប៉ុស្តិ៍ត្រួតពិនិត្យទំាងអស់នៅផ្ទៃក្នុងប្រទេសដែលបានអនុញ្ញាតដោយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាការអនុញ្ញាតដោយលិខិតឧទ្ទេសនាមក្រសួងស្ថាប័នជំនាញពាក់ព័ន្ធនាពេលកន្លងមក។

ក្នុងករណីមានភាពចំាបាច់ដោយផ្អែកលើស្ថានភាពជាក់ស្តែង ដែលតម្រូវឱ្យមានប៉ុស្តិ៍ត្រួតពិនិត្យឈរឈើងអចិន្រ្តៃយ៍ ឬប៉ុស្តិ៍ចល័តត្រួតពិ និត្យរបស់ស្ថាប័នជំនាញពាក់ព័ន្ធនៅក្នុងភូមិសាស្រ្តរាជធានី ខេត្ត នោះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវធ្វើសំណើសុំការពិនិត្យ  សម្រេច ពីប្រធានគណៈបញ្ជាការដឹកនំាត្រួតពិនិត្យនិងលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យតាមផ្លូវគោក និងផ្លូវទឹកទើបអាចអនុវត្តបាន។

សមាជិកគណៈបញ្ជាការដឹកនំាត្រួតពិនិត្យ និងលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យតាមផ្លូវគោក និងផ្លូវទឹក មានភារកិច្ចអនុវត្តសេចក្តីណែនំានេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០៥ មករា ឆ្នំា២០១៨នេះតទៅ។

Share

ព័ត៌មានទាក់ទង

Image