ប៉ាលេមបាង៖មន្ត្រីប៉ូលិសបាននិយាយថាយ៉ាងតិចមនុស្ស១៣នាក់ស្លាប់ករណីទូកដឹកអ្នកដំណើរក្រឡាប់នៅកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ី។ករណីនេះកើតឡើងពីរថ្ងៃបន្ទាប់ពីឧបទ្ទវហេតុទូកលិចយ៉ាងតិច៩នាក់ស្លាប់។នេះបើតាមបណ្តាញផ្សាយព័ត៌មាន Channel News Asia។
យោងតាមបណ្តាញផ្សាយព័ត៌មានCNA ឲ្យដឹងថា ទូកដឹកអ្នកដំណើរចំនួន៥៥នាក់បើកបរនៅទន្លេម៉ូស៊ី។ទូកលិចនៅពេលរលកធំៗរួមទាំងអាកាសធាតុមិនល្អបណ្តាលឲ្យលិច។នេះបើតាមប៉ូលិសប្រចាំកោះស៊ូម៉ាត្រា។
តាមប្រភពដដែលបញ្ជាក់ថាមន្ត្រីប៉ូលិសបន្ថែមថាអាជ្ញាធរកំពុងស្វែងរកអ្នកបើកទូកដែលគេរាយការណ៍ថាគាត់រស់រានមានជិវិតពីឧបទ្ទវហេតុនេះប៉ុន្តែគាត់រត់គេចខ្លួន។
សាកសពត្រូវបានប្រទះឃើញនៅតាមបណ្តោយជ្រាំងទន្លេរកឃើញដោយអ្នកស្រុកនៅចំណាយពេលប្រហែលមួយម៉ោងពីកន្លែងកើតហេតុ។
ករណីឧបទ្ទវហេតុសម្លាប់មនុស្សចុងក្រោយនេះកើតឡើងនៅប្រទេសឥណ្ឌូនេស៊ីដែលប្រជាជននៅទីនោះ១៧០០០នាក់ពឹងផ្អែកទាំងស្រុងការធ្វើដំណើរនិងដឹកជញ្ជូនតាមទូកនៅប្រជុំកោះ។
នៅថ្ងៃឆ្លងឆ្នាំសកលយ៉ាងតិចមនុស្ស៩នាក់ស្លាប់ករណីទូកដឹកអ្នកដំណើរក្រឡាប់នៅពេលអ្នកដំណើរពី Tarakan ទៅ Tanjung Selor នៅតំបន់កោះ Borneo។ប្រភព៖CAN