មន្ត្រីកូរ៉េខាងត្បូងឲ្យដឹងថាកូរ៉េខាងជើងបានទទួលសំណើរដើម្បីចូលរួមកិច្ចប្រជុំកម្រិតខ្ពស់នៅសប្តាហ៍ក្រោយអំពីការបញ្ជូនអត្តពលិកកូរ៉េខាងជើងចូលរួមប្រកួតកីឡាអូឡាំពិចរដូវរងារ។នេះបើតាមបណ្តាញផ្សាយព័ត៌មានBBC។
បើតាមបណ្តាញផ្សាយព័ត៌មានBBCថាកិច្ចប្រជុំនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៩ ខែមករាដោយផ្តោត ទៅលើដំណោះស្រាយសម្រាប់អត្តពលិកកូរ៉េខាងជើងចូលរួមប្រកួតកីឡាអំឡាំពិចក្នុងរដូវ រងារក្នុងប្រទេសកូរ៉េខាងត្បូងនៅខែកុម្ភៈ។កិច្ចប្រជុំនេះគេរំពឹងថាប្រព្រឹត្តិនៅ Panmunjom នៃ បន្ទាត់ព្រំដែន។
តាមប្រភពដដែលបញ្ជាក់ថាមេដឹកនាំប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន និយាយនៅ សប្តាហ៍នេះថាកូរ៉េខាងជើងនឹងបញ្ជូនគណៈប្រតិភូទៅចូលរួមការប្រកួតកីឡាអូឡាំពិចគឺជាឱ កាសល្អដើម្បីបង្ហាញអំពីការសាមគ្គីភាពរបស់ប្រជាជន។
ការចរចាក្នុងកម្រិតខ្ពស់លើកដំបូងរវាងកូរ៉េទាំងពីរមានចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៥។ ទោះបី យ៉ាងណាវាមិនច្បាស់ថានរណានឹងចូលរួមកិច្ចប្រជុំនេះទេ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បាននិយាយថា ព្រឹត្តិការណ៍កីឡាអូឡាំពិច រដូវរងារជាឱកាសវិវត្តន៍មួយដើម្បីពង្រឹងទំនាក់ទំនងរវាងកូរ៉េទាំងពីរ៕ ប្រភព៖BBC