en     km
en     km

សម្ដេច ហ៊ុន សែន ណែនាំក្រុមគ្រូពេទ្យកែលំអរចំណុចខ្វះខាតរបស់ខ្លួន

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ស្នើដល់ក្រុមគ្រូពេទ្យកែលំអរនូវចំណុចខ្វះខាត និងពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីការព្យាបាលកាន់តែមានប្រសិទ្ធភាព។

ការណែនាំរបស់សម្ដេចនាយករដ្ឋមន្រ្ដីដូចនេះធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលថ្មី នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតនៅព្រឹកថ្ងៃទី ០៤ ខែធ្នូ ២០១៨នេះ។

នៅក្នុងពិធីនេះ សម្ដេច ហ៊ុន សែន ក៏បានថ្លែងឱ្យក្រុមគ្រូពេទ្យកែលំអរនូវចំណុចខ្វះខាត ដែលធ្លាប់លើកឡើងដោយមជ្ឈដ្ឋាន នានា ហើយបន្តលើកកម្ពស់នូវគុណធម៌ សីលធម៌ ផ្តោតការយកចិត្តទុកដាក់ទៅលើអ្នកជំងឺដោយមិនមានការរើសអើង និងឲ្យគេប្រមាថថា គ្រូពេទ្យអាក្រក់ ។

តែយ៉ាងណា សម្ដេចនាយករដ្ឋមន្រ្ដីក៏បានថ្លែងការពារ គ្រូពេទ្យខ្មែរដែរ ដោយសម្ដេចថា ប្រសិនបើគ្រូពេទ្យស្រុកខ្មែរអាក្រក់រហូតដល់ទៅ ៩០ភាគរយដូចគេលើកឡើងមែននោះ ប្រជាពលរដ្ឋខ្មែរស្លាប់អស់បាត់ទៅហើយ។

 

សម្ដេចប្រមុខរដ្ឋាភិបាលក៏ធ្លាប់លើកឡើងថា បើគ្រូពេទ្យណា​ប្រើសម្ដី អាក្រក់ដាក់អ្នកជំងឺឬប្រមាថអ្នកជំងឺ​គឺជាការបំពានលើក្រមសីលធម៌របស់ខ្លួន ដែលមិនគួរកើតមានឡើយ។

តាមការកត់សម្គាល់ អ្នកធំក្ដី អ្នកមានប្រាក់ ច្រើនស្ដុកស្ដមក្ដី ច្រើនតែរត់ទៅពិនិត្យជំងឺនិងព្យាបាលនៅប្រទេស សិង្ហបុរី ថៃនិង វៀតណាម ដែលពួកគេមានជំនឿថា ពេទ្យប្រទេសគេព្យាបាល អ្នកជំងឺមានប្រសិទ្ធភាព និងមានក្រមសីលធម៌ល្អសុភាពរាបសាដាក់ភ្ញៀវនិង អ្នកជំងឺ  ៕

 

Share

Image
Image
Image