ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានប្រកាសថា លោកនឹងបញ្ឈប់ការផ្ដល់ជំនួយទៅអោយប្រទេសប៉ាឡេស្ទីនប្រសិនបើតំបន់មជ្ឈិមបូព៌ា ពិសេសតំបន់ជេរុយសាឡឹមមិនមានសន្ដិភាព។
លោកត្រាំបានបញ្ជាក់លើ Twitter របស់លោកថា ទោះបីអាមេរិកផ្ដល់ជំនួយទៅអោយប៉ាឡេស្ទីនមួយឆ្នាំៗរាប់រយលានដុល្លារក៏ដោយ ប៉ុន្ដែប្រទេសមួយនេះមិនដែលទទួលស្គាល់ និងអោយតម្លៃយើងទេ។
លោកបានបញ្ជាក់ទៀតថា ការទទួលស្គាល់របស់លោកទៅលើដែនដីជេរុយសាឡឹមគេថានាំអោយមានការបែកបាក់ តែយើងត្រូវការសន្ដិភាពនៅលើតុចរចា។
កាលពីថ្ងៃទី ២១ធ្នូ ប្រទេសប៉ាឡេស្ទីនបានបញ្ចុះបញ្ចូលប្រទេសមួយចំនួន គឺ រហូតដល់ ១២៨ប្រទេសអោយបោះឆ្នោតប្រឆាំងសេចក្ដីសម្រេចរបស់អាមេរិកដែលចាត់ទុកដែនដីជេរុយសាឡឹមដែលជារដ្ឋធានីរបស់អ៊ីស្រាអែល។
លោកត្រាំនិងសហរដ្ឋអាមេរិកបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅអាមេរិកលែងផ្ដល់ជំនួយអោយប្រទេសណាដែលប្រឆាំងនិងសេចក្ដីសម្រេចរបស់ខ្លួនករណីទីក្រុងជេរុយសាឡឹម។ BBC
Post Views: 149