នាយករដ្ឋមន្រ្ដីថៃប្រាយុទ្ធចាន់អូចាបាននិយាយនៅក្នុងសារជូនពររបស់លោកដោយបានបង្ហាញក្ដីសង្ឃឹមថា សេដ្ឋកិច្ចព្រះរាជាណាចក្រថៃសម្រាប់ឆ្នាំ២០១៨នេះ នឹងមានសន្ទុះខ្លាំងក្លា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃបាននិយាយកាលពីថ្ងៃម្សិលមិញ(២ មករា ២០១៨) ថា លោកប្រាយុទ្ធបានបង្ហាញសូចនាករដូចនេះ នៅពេលលោកចូលរួមក្នុងវេទិកាមួយអំពីសេដ្ឋកិច្ចប្រទេសថៃ។
ក្នុងវេទិកានេះ លោកនាយករដ្ឋមន្រ្ដីដែលឡើងកាន់តំណែងដោយការធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៤ បានបញ្ជាក់ថា ទំហំពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់រាជាណាចក្រថៃមានការហក់ឡើងខ្ពស់នៅរយៈពេលចុងក្រោយនេះដែលនាំអោយស្ថេរភាពសេដ្ឋកិច្ចកាន់តែរឹងមាំថែមទៀត។
ក្រសួងទេសចរណ៍ប្រទេសថៃបានប្រកាសថា ភ្ញៀវទេសចរបរទេសដែលមកកាន់ប្រទេសថៃរយៈពេល១ឆ្នាំមកនេះ មានការកើនឡើងរហូតដល់ទៅ ៣០លាននាក់ ដែលជាកំលាំងសេដ្ឋកិច្ចដ៏ធំមួយរបស់រាជាណាចក្រមួយនេះ៕ The Nation
Post Views: 203