en     km
en     km

សម្ដេច ហ៊ុន សែន ប្រកាសបង្កើតមូលនិធិកម្មករធាក់ស៊ីក្លូ

Share

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីកម្ពុជា សម្ដេច ហ៊ុន សែន បានប្រកាសបង្កើតមូលនិធិកម្មករធាក់ស៊ីក្លូដែលសម្ដេចអះអាងថា ព្រោះលោកផ្ទាល់នឹងចំណាយប្រាក់ដំបូង ១០០លានរៀល និង ១០លានរៀនសម្រាប់មួយខែៗ។

ការថ្លែងរបស់សម្ដេចនាយករដ្ឋមន្រ្ដីបានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលកម្មករ -កម្មាការិនីជាង ១ម៉ឺននាក់នៅរោងចក្រតំបន់ផ្សារសាំហាន់នៅព្រឹកថ្ងៃទី ៣ មករា ២០១៨នេះ។

នៅក្នុងពិធីនេះ សម្ដេចបានបញ្ជាក់ថា មូលហេតុដែលសម្ដេចសម្រេចបង្កើតមូលនិធិដូចនេះ ដើម្បីលើកស្ទួយជីវភាពកម្មករធាក់ស៊ីក្លូ។

ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ទៀតថា  ក្រៅពីនេះសម្ដេចបានលើកឡើងពីគោលនយោបាយផ្ដល់សេវាសុខភាពដល់កម្មករធាក់ស៊ីក្លូ ដោយតម្រូវឱ្យពួកគាត់ទៅពិនិត្យជម្ងឺ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ។

តាមប្រសាសន៍របស់នាយករដ្ឋមន្រ្ដី ស៊ីក្លូនៅកម្ពុជាមានប្រមាណតែ ២០០ស៊ីក្លូតែប៉ុណ្ណោះ។ អ្នកប្រកបមុខរបរធាក់ស៊ីក្លូ គឺជាកម្មករដែលប្រើប្រាស់កម្លាំង​បាយ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង