en     km
en     km

កម្ពុជានឹងមានកំពង់ផែចំណតកាណូតដឹកអ្នកដំណើរដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍

Share

បញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញនៅតែជាបញ្ហាប្រឈមមួយក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលតែងតែជួបប្រទះ។ ការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា​កំពុងរៀបចំកំពង់ផែចំណតកាណូតដឹកអ្នកដំណើរដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូនបង្ហោះផ្សាយនារសៀលថ្ងៃទី០១  មករា ឆ្នំា២០១៨។

តាមប្រភពដដែលនេះ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នេះ រាជរដ្ឋាភិបាលបានសម្រេចឱ្យបង្កើតកំពង់ផែចំណតក្នុងតំបន់គោលដៅសំខាន់ៗមួយចំនួនក្នុងការកាត់បន្ថយការកកស្ទះ ចរាចរណ៍។

តំបន់គោលដៅកំពង់ផែការណូតដឹកអ្នកដំណើរទាំង ១៥ នោះរួមមាន៖

រាជធានីភ្នំពេញ៖ ទី០១ គល់ស្ពានព្រែកព្នៅត្រើយខាងកើត (កំពុងតែពិចារណា) ទី០២ គីទ្បូម៉ែត្រលេខ៦ ទី០៣ ខាងមុខឃ្លាំសាំងឬស្សីកែវជាប់ នឹងទីលានប្រជាធិបតេយ្យថ្មី ទី០៤ ផែបបណ្តែមុខផ្សារាត្រី ទី០៥ កំពង់ចម្លងកោះពេជ្យ-អារីយ៍ក្សត្រ ទី០៦ ភូមិដើមចាន់ឬគល់ស្ពានក្បាលថ្នល់ខាងកើត ទី០៧ ចំណតរថយន្តចាក់អង្រែក្រោម ទី០៨ បាក់ខែង ត្រង់ផ្លូវបំបែកលីយ៉ុងផាត់ ទី០៩ ទល់មុខផ្សាព្រែកលៀប (កំពង់ចម្លងព្រែកលៀប) ទី១០ ជាប់សណ្ឋាគារសុខាភ្នំពេញ ទី១១ ភូមិកោះនរា ទី១២ កំពង់ចម្លង ក្តីតាកុយ ទី១៣ កំពង់ចម្លងតាព្រហ្មមាត់ក្រសះ ។

ខេត្តកណ្តាល៖ រួមមាន មុខវត្តព្រែកសំរោងក្រុងតាខ្មៅ (ដែលកំពុងស្ថិតនៅការពិចារណា) និងទី០២ កំពង់ចម្លងរោងចក្រក្តាបន្ទះផ្លូវត្រី៕

 

Share

ព័ត៌មានទាក់ទង

Image