ភ្នំពេញ៖មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបបានជួយស្រ្តីសម្រាលកូនបាន៦៩នាក់ក្នុងនោះសម្រាលដោយវះកាត់៩នាក់និងជួយសម្រាលកូនចំថ្ងៃឆ្លងឆ្នំាគឺម៉ោង១២និង០១នាទីយប់ចំនួនពីរនាក់។
បើយោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី២ មករា ឆ្នំា ២០១៨នេះថា«ទារកដំបូងគេពីរនាក់បានចាប់កំណើតនៅម៉ោង០:០១នាទី ព្រឹកថ្ងៃទី១ ខែមករា ឆ្នំា២០១៨គឺជាថ្ងៃចូលឆ្នំាសកល។ក្នុងថ្ងៃឆ្លងឆ្នំាចាស់ចូលឆ្នំាថ្មី ឆ្នំាសកល២០១៨ មន្ទីរពេទ្យសម្ពពនៃមន្ទីរ ពេទ្យជ័យវរ្ម័នទី៧ក្នុងខេត្តសៀមរាបអង្គរបានជួយស្រ្តីសម្រាលកូនចំនួន៦០នាក់និងសម្រាលដោយវះកាត់៩នាក់។»
មន្ទីរពេទ្យក៏បានជូនពរដល់អ្នកជំងឺនិងបុគ្គលិកពេទ្យ ព្រមទំាងសប្បុរសជនឱ្យមានសេរីសួស្តីក្នុងឆ្នំាថ្មី។មន្ទីរពេទ្យគន្ធបុប្ផាបានចាត់ទុករាល់ការបរិច្ចាកថវិកាជាសារៈសំខាន់បំផុតដើម្បីជួយទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរគន្ធបុប្ផាគឺជួយព្យាបាល ជួយសង្រ្គោះជីវិតនិងជួយព្យាបាលអ្នកជំងឺ។
បើតាមរបាយការណ៍គឺក្នុងរយពេលមួយខែចាប់ពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី២១ធ្នូ ឆ្នំា២០១៧ មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាលកុមារចំនួន៧០៤៧៦នាក់និងកុមារមានជំងឺធ្ងន់១២៧៩០នាក់។
ក្នុងនោះកុមារ១១៨នាក់មានជំងឺរលាកខួរក្បាលធ្ងន់ធ្ងរ។កុមារ៤៣៩នាក់មានជំងឺគ្រុនឈាមធ្ងន់ធ្ងរនិងកុមារ២២១១នាក់ត្រូវបានវះកាត់បេះដូងនិងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម៥៩នាក់។ស្រ្តីមានផ្ទៃពោះ១៣០៩៥មកពិនិត្យតាមដានផ្ទៃពោះនិងព្យាបាលនិងសម្រាលកូនចំនួន២៣៣៨នាក់៕
កុមារមានជំងឺនិងស្រ្តីមានផ្ទៃពោះជិត១៧លាននាក់ក្នុងរយៈពេល២៥ឆ្នំានៃការបង្កើតមន្ទីរពេទ្យគន្ធបុប្ផានិងមូលនិធិគន្ធបុប្ផាចំណាយប្រាក់៦៣២លានដុល្លារអាមេរិក៕