ប្រាសាទអង្គវត្តរកប្រាក់ចំណូល ១០៧លានដុល្លារអាមេរិក កើនឡើង ៧២ភាគរយ សម្រាប់ឆ្នំា ២០១៧នេះ។ ក្នុងនោះប្រាក់ឧបត្ថមជាង ៤លានដុល្លារ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរចុះផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នំា ២០១៨នេះ។
យោងតាមរបាការណ៍នេះបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នំាភ្ញៀវទេសចរមកទស្សនាប្រាសទអង្គវត្តជាង២លាន ៤សែន កើនឡើង ១១.៨២ភាគរយ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងថា កាលពីឆ្នំា២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង៥លាននាក់ កើនឡើង ៥%។ ភ្ញៀវទេសចរចិនជាង៨៣ម៉ឺននាក់ កើនឡើង២០%។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ឱ្យដឹងថា រយៈពេល៣ថ្ងៃ ចុងខែធ្នូ ឆ្នំា២០១៧ ភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ៣៣ ម៉ឺននាក់។ក្នុងនោះអន្តរជាតិជាង ៣ម៉ឺននាក់។
លោកបន្តថា ភ្ញៀវទេចរទៅកំសាន្តនៅខេត្តសៀមរាមច្រើនទៅទស្សនាប្រាសាទអង្គរវត្ត ,ប្រាសាទបាយ័ន, ប្រាសាទបន្ទាយស្រី បារាយ ភ្នំគូលែន និងផប់ស្រ្ទីតជាដើម៕