មេដឹកនាំវ័យក្មេងនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានព្រមានអាមេរិកថា បូតុងចុចបំផ្ទុះនុយក្លេអ៊ែរនៅក្នុងដៃរបស់លោករួចហើយ គឺចង់ធ្វើសង្រ្គាមនុយក្លេអ៊ែរបានគ្រប់កាលៈទេសទាំងអស់អោយតែអាមេរិកវាយប្រហារកូរ៉េខាងជើង។
ថ្លែងនៅក្នុងកញ្ចក់ទូរទស្សន៍ លោក គីម ជុងអ៊ុន បានព្រមានថា ដែនដីសហរដ្ឋអាមេរិកទាំងមូលនឹងត្រូវរលាយដោយអាវុធនុយក្លេអ៊ែរ។ លោកបញ្ជាក់ថា នេះជាការពិត ហើយមិនមែនជាការគំរាមលេងនោះទេ។
លោកដូណាល់ត្រាំបានថ្លែងថា អ្វីដែល លោក គីម ជុងអ៊ុន ព្រមាន គឺជាឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មានប៉ុណ្ណោះ។ប៉ុន្ដែលោកថា សម្រាប់អាមេរិកនៅតែបន្តឃ្លាំមើលជានិច្ច។
នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំ ចូលឆ្នាំ ២០១៨ លោក គីម ជុងអ៊ុន មិនបានជូនពរពិភពលោកជួបសេចក្ដីសុខសុវត្ថិភាពឡើយ។តែផ្ទុយទៅវិញ លោកបែរជាសន្យាពន្លឿនផលិតអាវុធនុយក្លេអ៊ែរ កាន់តែច្រើន និងកាន់តែទំនើបឡើង៕
Post Views: 245