en     km
en     km

គីម ជុងអ៊ុន ផ្ញើសារជូនពរឆ្នាំថ្មីដល់ពិភពលោក ដោយបង្កើនការផលិត​គ្រាប់នុយក្លេអ៊ែរខ្នាតយក្ស

Share

ក្រុងស៊េអូល៖  ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំ​ថ្មីឆ្នាំសកល ឆ្នាំ ២០១៨ លោក គីម ជុងអ៊ុន បានផ្ញើសារដល់ប្រជាជនលើពិភពលោក ថាកូរ៉េខាងជើងនឹងបង្កើនការផលិតគ្រាប់នុយក្លែអ៊ែរ ខ្នាតយក្ស ដែលនេះធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកវិភាគយល់ថានេះគឺកាន់តែធ្វើឲ្យមានសម្ពាធកាន់តែខ្លាំងនៅលើឧបទ្វីបកូរ៉េ។

គោលបំណងរបស់ទីក្រុងព្យុងយ៉ាង គឺចង់ប្រែក្លាយខ្លួនឲ្យក្លាយជាប្រទេសដែលមានសក្តានុលផ្នែកអាវុធប្រល័យលោក បើទោះបីជាមានការដាក់សម្ពាធពីសហគមន៍អន្តរជាតិ និង សហរដ្ឋអាមេរិកយ៉ាងណាក្តី។

ក្នុងសារនោះលោក គីម ជុងអ៊ុន បាននិយាយថា៖ «ពួកយើងត្រូវតែផលិតនៅគ្រាប់នុយក្លេអ៊ែរខ្នាតយក្ស និង មីស៊ីលដែលបាញ់រំលងទ្វីបដែលលឿនជាងគេ» ។ លោក គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើង បានសម្រេចបានគោលបំណងបានហើយគឺក្លាយជារដ្ឋ នុយក្លេអ៊ែរ។

សូមរំលឹកថា កូរ៉េខាងជើងបាន បាញ់សាកល្បងកាំជ្រួចអ៊ីដ្រូសែន រំលងទ្វីប ៦លើក រូចទៅហើយក្នុងឆ្នាំ ២០១៧ ដែលគោលបំណងគឺចង់កម្ទេចសហរដ្ឋអាមេរិក៕

 

Share

ព័ត៌មានទាក់ទង

Image