កែប៖ យ៉ាងហោចណាស់មនុស្សចំនួន៨នាក់ត្រូវបានរងរបួសស្រាលក្នុងឧប្បទ្ទវេហតុឆេះកាំជ្រួចដែលអាជ្ញាធរគ្រោងបាញ់អបអរសាទរឆ្នំាថ្មីនៅឆ្នេរកែប (ឆ្នេរចាស់) ដែលក្នុងចំណោមមនុស្ស៨នាក់នោះក៏មានស្រ្តីចំនួន ៣នាក់ទទួលរងរបួសផងដែរ។ នេះបើតាមទំព័រហ្វេស ប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហោះផ្សាយនាព្រឹកថ្ងៃទី០១ ខែមករា ឆ្នំា២០១៨នេះ។
តាមប្រភពដដែលឱ្យដឹងទៀត ឧប្បទ្ទវេហតុឆេះកាំជ្រួចនេះ គឺកើតទ្បើងនៅវេលាម៉ោង ១១យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៧ ខណៈដែលអាជ្ញា ធរខេត្តកែបបានរៀបចំពិធីឆ្លងឆ្នំាថ្មី ២០១៧ ឈានចូលឆ្នំា២០១៨ នៅឆ្នេរកែប។
ដោយទ្បែកអ្នករបួសទំាង៨នាក់ត្រូវបានគេបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យខេត្តកែប នឹងបានចាកចេញទៅផ្ទះវិញអស់ហើយដែរ។ ក្នុងឧប្បទ្ទវហេតុនេះ អាជ្ញាធរបានប្រើប្រាស់ទ្បានទឹកនគរបាលខេត្តចំនួន៣គ្រឿងអស់ទឹក៩ទ្បាន នឹងទ្បានទឹកមន្ទីរបរិស្ថានខេត្តមួយគ្រឿង ដែលក្នុងហេតុការណ៍ឆេះកាំជ្រួចនេះត្រូវបានរលត់ជាស្ថាពរនៅម៉ោង ១ និង ៣០នាទីរំលងអាធ្រាត្រថ្ងៃ ទី០១ ខែមករា ឆ្នំា២០១៨។
បើតាមសំណេរទំព័រហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា ទីតាំងដែលគេប្រារព្ធកម្មវិធីអបអរសាទរពិធីឆ្លងឆ្នំាថ្មីដែលធ្វើនៅឆ្នេរកែប គឺមានចម្ងាយពីផ្សារក្តាមមកដល់ឆ្នេរថ្មីប្រជាង ៣គីទ្បូម៉ែត្រ ដែលមានប្រជាជនមកពីគ្រប់ទិសទីប្រមាណជាង ១០ម៉ឺននាក់។
គួរជម្រាបថាទន្ទឹមមានការរៀបចំពិធីឆ្លងឆ្នំានៅខេត្តកែបនេះដែរ ក៏មានពិធីឆ្លងឆ្នំាជាច្រើនផ្សេងទៀតមាននៅក្រុងព្រះសីហនុ សៀមរាប និងទីក្រុងភ្នពេញផងដែរ ក៏មានការប្រគុំតន្រ្តី រួមជាមួយការបាញ់កំាជ្រួចអបអរសាទរពិធីបុណ្យឆ្លងឆ្នំាថ្មីផងដែរ។