en     km
en     km

​ក្រុមហ៊ុន​សំណង់​ចិន​ឈ្នះ​ការ​ដេញថ្លៃ​គម្រោង​កែ​លម្អ​និង​ថែទាំ​ផ្លូវជាតិ​លេខ​៧

Share

​ភ្នំពេញ​៖​ក្រុមហ៊ុន​សំណង់​មួយ​មក​ពី​ប្រទេស​ចិន​បាន​ឈ្នះ​ការ​ដេញថ្លៃ​គម្រោង​កែ​លម្អ​និង​ថែទាំ​ផ្លូវជាតិ​លេខ​៧​ប្រវែង​១០៧​គីឡូម៉ែត្រ​ក្នុង​ទំហំ​ទឹកប្រាក់​២០​លាន​ដុល្លារ​។​


​រដ្ឋមន្ត្រីក្រសួង​សាធារណការនិងដឹកជញ្ជូនកម្ពុជា លោក​ ស៊ុន​ ចាន់​ថុ​ល​ ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ដូចនេះ​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ចិន​ Guangdong​ Provincial​ Changda​ Highway​ Engineering​ Co.,​ Ltd​ ដែល​បាន​ឈ្នះ​ការ​ដេញថ្លៃ​ជា​សាធារណៈ​ក្នុង​គម្រោង​កែ​លម្អ​ផ្លូវក្នុងរយៈពេល​១៨​ខែ​និង​ថែទាំ​ផ្លូវ​៣៦​ខែ​បន្ទាប់​ពី​សាងសង់​រួច​។​គម្រោង​នេះ​នឹង​ចាប់ផ្តើម​នៅ​ខែមីនា​ ឆ្នាំ​ ២០១៨​។​

«៤០​ក្រុមហ៊ុន​ហើយ​ជ្រើសរើស​ចំរាញ់​មក​យក​ក្រុមហ៊ុន​មួយ​បាន​ពីរ​គម្រោង​ដោយ​គាត់​មាន​លក្ខណៈ​បច្ចេក ទេស​ចេះ​ធ្វើការ​ត្រឹមត្រូវ​ហើយ​តម្លៃ​គាត់​ថោក​ជាងគេ​។​យើង​សាងសង់​១៨​ខែ​ហើយ​យើង​ក្រុមហ៊ុន​ដែល​ដេញ​ថ្លៃ​បាន​ទទួល​ការ​ជួសជុល​ថែទាំ​រហូត​ដល់​៣៦​ខែ​ទៀត​។​»

​លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​គម្រោងកែ​លម្អ​និង​ថែទាំ​ផ្លូវត្រូវ​ចំណាយ​ទឹកប្រាក់​ចំនួន​២០​លាន​ដុល្លារ​ក្រោម​កម្ចីសម្បទាន​ពី​ធនាគារពិភពលោក​(World​ Bank)​។​

​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​លោក​ ស៊ូ​ ឃ័​រ​(Xu​ Ke)​ អគ្គនាយករង​នៃ​ក្រុមហ៊ុន​ Guangdong​ Provincial​ Changda​ Highway​ Engineering​ Co.,​ Ltd​ បាន​សន្យា​ថា​នឹង​គោរព​កិច្ចសន្យា​យ៉ាង​ម៉ឺងម៉ាត់​និង​សាងសង់​ផ្លូវ​ក្រប​កដោយ​គុណភាព​។​«​យើង​សន្យា​ថា​នឹង​ខិតខំ​ប្រឹងប្រែង​បញ្ចប់​គម្រោង​តាម​ពេល​កំណត់​និង​មានគុណ​ភាព​។​»

​ជាមួយ​គ្នា​នេះ​ លោក​រដ្ឋមន្ត្រី​ស៊ុន​ ចាន់​ថុ​ល ​បាន​អះអាង​ថា ​ក្រោយ​ពី​កែ​លម្អរ​រួច​ផ្លូវជាតិលេខ៧​នេះ​នឹង​មានគុណ​ភាព​លើស​ពី​១០​ឆ្នាំ​ ៕​

Share

ព័ត៌មានទាក់ទង

Image