ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិមិនអនុញ្ញាតឲ្យអ្នកបើកបរម៉ូតូណាដែលមិនពាក់មួកសុវត្ថិភាពចូលក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិនោះទេ ។
នេះបើតាមឱ្យដឹងនៅក្នុងលិខិតមួយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះនៅថ្ងៃទី ២៥ ធ្នូ ឆ្នាំ២០១៧ ហើយត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយនៅថ្ងៃនេះ។
ក្នុងខ្លឹមសារនេះ អគ្គស្នងការនគរបាលជាតិនឹងធ្វើការអប់រំណែនាំដល់អ្នកជិៈទោចក្រយានយន្ដណាដែលមិនពាក់មួកសុវត្ថិភាព ឲ្យរកមួករកសុវត្ថិភាពមកពាក់ ទើបអនុញ្ញាតឲ្យចូលក្នុងបរិវេណក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។
តាមចំណាត់ការដដែលនេះ អគ្គស្នងការដ្ឋាននគរបាលជាតិនឹងចាត់មន្រ្ដីនគរបាលចរាចរណ៍ផ្លូវគោកនៃនាយកដ្ឋាននគរ បាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ សហការជាមួយយមន្រ្ដីនគរបាលនៃនាយកដ្ឋាននគរបាលការពារ នឹងធ្វើការត្រួតពិនិត្យជម្រុញអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅតាមច្រកចូលក្រសួងមហាផ្ទៃ និងច្រកចូលអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តវិធានការទាំងអស់នេះ៕