en     km
en     km

អគ្គស្នងការនគរបាលហាមអ្នកបើកបរម៉ូតូដែលមិនពាក់មួកសុវត្ថិភាពចូល​ក្រសួងនិងស្នាក់ការរបស់ខ្លួន

Share

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិមិន​អនុញ្ញាតឲ្យអ្នកបើកបរម៉ូតូណាដែលមិនពាក់មួកសុវត្ថិភាពចូល​ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិនោះទេ ។

នេះបើតាមឱ្យដឹងនៅក្នុងលិខិតមួយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះនៅថ្ងៃទី ២៥ ធ្នូ ឆ្នាំ២០១៧ ហើយត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយនៅថ្ងៃនេះ។

ក្នុងខ្លឹមសារនេះ អគ្គស្នងការនគរបាលជាតិនឹងធ្វើការអប់រំណែនាំដល់អ្នកជិៈទោចក្រយានយន្ដណាដែលមិនពាក់មួកសុវត្ថិភាព ឲ្យរកមួករកសុវត្ថិភាពមក​ពាក់ ទើបអនុញ្ញាតឲ្យចូលក្នុងបរិវេណក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋា​​ននគរបាលជាតិ។

តាមចំណាត់ការដដែលនេះ អគ្គស្នងការដ្ឋាននគរបាលជាតិនឹងចាត់មន្រ្ដីនគរបាលចរាចរណ៍ផ្លូវគោកនៃនាយកដ្ឋាននគរ បាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ សហការជាមួយយមន្រ្ដីនគរបាលនៃនាយកដ្ឋាននគរបាលការពារ នឹងធ្វើការត្រួតពិនិត្យជម្រុញអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅតាមច្រកចូលក្រសួងមហាផ្ទៃ និងច្រកចូលអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តវិធានការទាំងអស់នេះ៕

 

 

Share

Image
Image
Image