en     km
en     km

អាជ្ញាធរ​ស្រុក​ស្ទឹង​ត្រែង​រក​ឃើញ​ប្រាសាទបុរាណ​អាយុកាល​រាប់រយ​ឆ្នាំ​ក្នុង​ព្រៃ​ជ្រៅ​

Share

ភ្នំពេញ​៖​អាជ្ញាធរ​បាន​រក​ឃើញ​ប្រាសាទបុរាណ​មួយ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​មាន​អាយុកាល​រាប់រយ​ឆ្នាំ​នៅ​ក្នុង​ព្រៃ​ជ្រៅ​ស្ថិត​ក្នុងស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃ​ម្សិលមិញ​។​

អាជ្ញាធរបានរកឃើញប្រាសាទបុរាណមួយមិនទាន់ស្គាល់អត្តសញ្ញាណមានអាយុកាលរាប់រយឆ្នំានៅក្នុងព្រៃជ្រៅស្ថិតក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែង។ប្រភពរូបភាព៖ កាសែតរស្មីកម្ពុជា



​លោក​ ថោ​ង​ ស្រា​ន់​ អភិបាលស្រុក​សៀម​បូក​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​កម្លាំង​អាជ្ញាធរ​ស្រុក​សៀម​បូក​បាន​រុករក​ប្រាសាទបុរាណ​កប់​នៅ​ក្នុង​ព្រៃបន្ទាប់​ពី​ប្រជាពលរដ្ឋ​ដំណាល​ត​គ្នា​អំពី​ការ​រក​ឃើញ​ប្រាសាទ​នេះ​។​

​លោក​ ថោ​ង​ ស្រា​ន់​ បញ្ជាក់​ថា​ប្រាសាទបុរាណ​នោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​ប៉ុន្តែ​អ្វី​ដែល​អាជ្ញា ធរ​រក​ឃើញ​មាន​តួ​ប្រាសាទ​ ឃឿ​ន​ថ្ម​ប្រាសាទ​ ដីឥដ្ឋ​និង​ថ្ម​យោនី​នៅ​តំបន់​អូរ​ក្រាក់​ចំងាយ​ប្រមាណ​៥០​គី​ម៉ែត្រ​ពី​ខេត្តស្ទឹងត្រែង​។​

​លោក​ ស្រា​ន់​ អភិបាលស្រុក​សៀម​បូក​បាន​ដាក់​កម្លាំង​ការពារ​តំបន់​ប្រាសាទ​ព្រោះ​អាជ្ញារ​មានការ​ព្រួយបារម្ភ​អំពី​ជីក​យក​វត្ថុ​បុរាណ​និង​ការ​កាប់​រាន​ព្រៃ​ជុំវិញ​តំបន់​ប្រាសាទ​។​ លោក​អះ​អា​ថា​ អាជ្ញា​ធរមាន​បំណង​អភិរក្ស​ប្រាសាទបុរាណ​ជា​តំបន់​ទេសចរណ៍​នៅ​ពេល​អនាគត​។​«​យើង​ត្រែង​អរ​ណាស់​ដោយសារ​រក​ឃើញ​ប្រាសាទ​យើង​នឹង​ខិតខំ​រៀបចំ​អភិរក្ស​អភិវឌ្ឍន៍​ឡើង​នូវ​តួ​ប្រាសាទបុរាណ​របស់​យើង​។​»

​លោកស្រី​ ញោច​ សា​រឿ​ន​ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តស្ទឹងត្រែង​ឲ្យ​ដឹង​ថា​មន្ទីរ​វប្បធម៌​បានដឹង​អំពី​ការ​រក​ឃើញ​ប្រាសាទបុរាណ​។​ប៉ុន្តែ​លោកស្រី​មិន​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​លម្អិត​នៅឡើយ​ទេ​ព្រោះ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​មិន​ទាន់​ចុះ​ទៅ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ដោយសារ​មិន​ទាន់​មាន​ផ្លូវ​ចូល​៕

Share

Image
Image
Image