en     km
en     km

សម្ដេចស​ ខេងណែនាំដល់ប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ស្រង់ឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់

Share

ភ្នំពេញ: សម្ដេច ស ខេង រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានស្នើឱ្យអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ណែនាំដល់ប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រង់ឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមុខតំណែងទាំងអស់បញ្ចូនមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ការស្នើសុំរបស់រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃដូចនេះ ធ្វើឡើងតាមរយៈលិខិតមួយច្បាប់ ចុះនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៧ ។

តាមលិខិតស្នើសុំរបស់ក្រសួងមហាផ្ទៃទៅកាន់អភិបាលនៃគណៈអភិបាលរាជធានីខេត្តដែលបានបង្ហោះផ្សាយនៅថ្ងៃទី ២៦ធ្នូ ដដែលនេះ ឱ្យដឹងទៀតថា ការស្រង់ឈ្មោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងមុខតំណែងទាំងអស់នេះ គឺ ត្រូវបញ្ចូនមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយ៉ាងយូរត្រឹមថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៧ ហើយត្រូវមានការបញ្ជាក់ឯកភាពតាមឋានានុក្រមពីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត។

តាមលិខិតណែនាំនេះ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវចាត់ចែងនិងអនុវត្តឱ្យមានប្រសិទ្ធភាព។

គួរបញ្ជាក់ដែរថា គោលបំណងនៃការស្រង់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខតំណែងទាំងអស់នេះ គឺដើម្បីធានាឱ្យដំណើរការរៀបចំ និងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៤ ឆ្នាំ២០១៨ បានត្រឹមត្រូវ និងទាន់ពេលវេលា៕

 

Share

Image
Image
Image