en     km
en     km

​ក្រុម​ជំនាញ​អាជ្ញាធរ​ជាតិអប្ស​រា​និង​ឥណ្ឌា​រក​វិធី​ជួយ​សង្គ្រោះ​ដើមឈើ​នៅ​ប្រាសាទតាព្រហ្ម​

Share

ភ្នំពេញ៖​ដើមឈើ​ធំៗ​មាន​អាយុកាល​រាប់រយ​ឆ្នាំ​ដែល​គង​លើ​ផ្ទាំងសិលា​ប្រាសាទតាព្រហ្ម​ទីតាំង​នៅអង្គរវត្ត​ខេត្ត​សៀម​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃៗ​។​តែ​ដើមឈើ​ដ៏​ធំ​ទាំងនោះ​កំពុង​ត្រូវការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់​បើ​ពុំនោះ​ អាច​ខូចខាត​ដល់​ប្រាសាទ​ទៀត​ផង​។​ដោយសារ​ដូចនេះ​ក្រុម​ជំនាញ​អាជ្ញាធរជាតិ​អប្សរា​និង​ឥណ្ឌា​ប្រកាស​ថា​គេ​កំពុង​រក​វិធី​ជួយ​សង្គ្រោះ​ដើមឈើ​ដ៏​ធំ​នេះ​ហើយ​ ។​

ក្រុមជំនាញអាជ្ញាធរជាតិអប្សរា​​និងឥណ្ឌារកវិធីជួយ​សង្រ្គោះដើមឈើនៅប្រា​សាទ​តាព្រហ្ម។ប្រភពរូបភាព៖អាជ្ញាធរជាតិអប្សរា


ក្រុម​ជំនាញ​អាជ្ញាធរជាតិ​អប្ស​រា​និង​ក្រុម​ជំនាញ​ឥណ្ឌា​រៀបចំ​ក្រាល​ក្តា​រលើ​ឬ​ស​ឈើ​និង​លើ​ដី​ដើម្បី​ការពារ​ហានិ​ភ័យ​ដើមឈើ​មួយ​ដើម​មាន​អាយុកាល​រាប់រយ​ឆ្នាំ​នៅ​ក្នុង​ប្រាសាទតាព្រហ្ម​រង​ការ​ខូចខាត​។​

​យ៉ាង​ហោច​ណាស់​ភ្ញៀវ​ទេសចរ​ប្រមាណ​៥​ពាន់​នាក់​មក​ទស្សនា​ប្រាសាទតាព្រហ្ម​ជា​រៀងរាលថ្ងៃ​ស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប​ដែល​មាន​ដើមឈើ​ធំៗ​ដុះ​ព័ទ្ធ​នឹង​តួ​ប្រាសាទ​លម្អ​យ៉ាង​ល្អ​ប្រណិត​។​

​កត្តា​នេះ​នាំ​ឲ្យ​ក្រុម​ជំនាញ​អាជ្ញាធរ​អប្សរា​និង​ក្រុម​ជំនាញ​ឥណ្ឌា​រៀបចំ​ក្រាល​ក្តា​ការពារ​ឬ​ស​ឈើ​ដុះ​ព័ទ្ធ​នឹង​តួ​ប្រាសាទ​នេះ​។​នេះ​បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​អប្ស​រា​បង្ហោះ​នៅ​ថ្ងៃ​ទី​២៦​ ខែធ្នូ​ម្សិលមិញ​។​


​លោក​ និ​ន​ ចាន់​សា​មៀន​ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ បរិស្ថាន​និង​ទេសភាព​វប្បធម៌​ ឲ្យ​ដឹង​ថា​ក្រុមការងារ​របស់​អាជ្ញាធរ​អប្ស​រា​នឹង​រៀបចំ​ក្រាល​ក្តា​រលើ​ដី​និង​លើ​ឬ​ស​ឈើ​ដើម្បី​ការពារ​កុំ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាន់​ដី​នាំ​ឱ្យ​ហាប់​ដី​ប៉ះពាល់​ដល់​ឬ​ស​ឈើ​។​

​លោក​ ចាន់​សា​មៀន​ បញ្ចា​ក់ថា​កាលណា​ដី​ហាប់​ពេក​អាច​បណ្តាល​ឲ្យ​ដើមឈើ​ក្រិន​ដំបៅ​បង្ករ​ជា​ជំងឺ​អាច​បណ្តាល​ងាប់​។​លោក​បន្ថែម​ថា​ការ​ក្រាល​ក្តារ​នោះ​នឹង​ចោះ​ប្រហោង​តូចៗ​អនុគ្រោះ​ ដល់​ការ​លូតលាស់​និង​ការ​ដកដង្ហើម​របស់​ឬ​ស​ឈើ​។​ពិសេស​ធានា​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរ​ផង​ដែរ​។

​ជាមួយ​គ្នា​នេះ​ លោក​ ហង់​ ពៅ​ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​ ឲ្យ​ដឹង​ថា​ កា​រៀបចំ​ក្រាល​ក្តារ​ទាំងនោះ​នឹង​ជួយ​រក្សា​ជីវិត​ដើមឈើ​រហូត​រាប់រយ​ឆ្នាំ​ទៀត​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រាសាទតាព្រហ្ម​។​


ប្រាសាទតាព្រហ្ម​ខេត្តសៀមរាប

​តាម​គេហទំព័រ​របស់​អាជ្ញាធរ​ជាតិ​អប្ស​រា​ ប្រាសាទតាព្រហ្ម​ត្រូវ​​បាន​គេ​ស្គាល់​ច្រើន​ថា​ជា​ប្រាសាទ​ដើមឈើ​ ស្ថិត​​នៅ​ក្នុង​ព្រៃ​មាន​កសិណ​ទឹក​ព័ទ្ធ​ជុំវិញ​ពីរ​ជាន់​។​ ប្រាសាទ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​វង់​តូច​ ទៅ​តាម​ផ្លូវ​ទ្វារ​ជ័យ​បន្ទាប់​ពី​ប្រាសាទតាកែវ​ប្រហែល​១​គីឡូម៉ែត្រ​ ហើយ​មាន​កំពែង​ជាប់​នឹង​កំពែង​ប្រាសាទបន្ទាយក្តី​ប៉ែក​ពាយ័ព្យ​។​

​ប្រាសាទតាព្រហ្ម​កសាង​ឡើង​ក្នុង​ឆ្នាំ​១១៨៦​ ដោយ​ព្រះបាទ​ ជ័យ​វរ្ម័ន​ទី​៧​ គោរព​ដល់​ព្រះពុទ្ធ​សាសនា​មហាយាន​ ។​បើ​តាម​សិលាចារឹក​នៃ​ប្រាសាទ​នេះ​ គឺ​ដើម្បី​ឧទ្ទិស​ដល់​គុណ​ព្រះ​មា​ តា​របស់​ព្រះ​អង្គ​ ក្រោម​រូបភាព​ប្រាជ្ញា​បារមី​តា​។​

​បើ​តាម​អ្នកស្រុក​ហៅ​ប្រាសាទ​នេះ​ ថា​ «​តា​ព្រហ្ម​»​ ឬ​ «​បន្ទាយ​តា​ព្រហ្ម​»​។​ ការ​ហៅ​ថា​ «​បន្ទាយ​តា​ព្រហ្ម​»​ គឺ​សំដៅ​ទៅ​លើ​ប្រាសាទ​នេះ​មាន​កំពែង​ព័ទ្ធ​ជុំវិញ​។​ រីឯ​ការ​ហៅ​ថា​ «​តា​ព្រហ្ម​»​ ជា​ឈ្មោះ​ដែល​និយម​ហៅ​ឥឡូវ​ ហើយ​តាម​ការ​យល់​របស់​អ្នកស្រុក​ គឺ​សំដៅលើ​តា​ព្រហ្ម​ដែល​មានមុខ​បួន​។​ ប៉ុន្តែ​ទោះជា​យ៉ាងណា​ ក៏​ប្រាសាទ​នេះ​មានឈ្មោះ​ដើម​ជា​ភាសាសំស្ក្រឹត​មួយ​ដែរ​ថា​ រាជ​វិហារ​។​

​បច្ចុប្បន្ន​ប្រាសាទ​ដែល​មាន​អាយុកាល​ជាង​៩០០​ឆ្នាំ​ក្នុង​រមណីយដ្ឋាន​អង្គរ​មួយ​នេះ​ បាន​ទាក់ទាញ​បេះដូង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ឱ្យ​ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់​ថា​ជា​ប្រាសាទ​ដ៏​អស្ចារ្យ​ដែល​មាន​ដើមឈើ​ធំៗ​ដុះ​ខាងក្នុង​និង​លើ​កំពូល​ប្រាសាទ​ ចាក់​ឫស​ស្អេកស្កះ​ចូល​ក្នុង​គ្រឹះ​និង​ជ្រៀតចូល​តាម​ជញ្ជាំង​គួរ​ឱ្យ​ទស្សនា​៕​

Share

ព័ត៌មានទាក់ទង

Image