en     km
en     km

ប្រេស៊ីលបណ្ដេញទូតវេណេហ្សូអេឡាជាការសងសឹកវិញ

Share

ជម្លោះតានតឹងរវាងប្រទេសវេណេហ្សូអេឡា និងប្រទេសប្រេស៊ីលធ្លាក់ដល់ស្ថានភាពធ្ងន់ធ្ងរហើយ ដែលនៅពេលនេះប្រេស៊ីលសម្រេចបណ្ដេញឯកអគ្គរដ្ឋទូតម្នាក់របស់វេណេហ្សូអេឡាចេញពីប្រទេសគឺភ្លាមៗបន្ទាប់ពីវេណេហ្សូអេឡាបានបណ្ដេញអ្នកការទូតប្រេស៊ីលចេញពីប្រទេសដែលនោះ។

កាលពីថ្ងៃចន្ទ  ប្រទេសកាណាដាបានបណ្ដេញឯកអគ្គរដ្ឋទូត និងលេខាធិការទីមួយនៃស្ថានទូតវេណេហ្សូអេឡាចេញពីប្រទេស ដែលធ្វើឡើងសងសឹកវេណេហ្សូអេឡាបណ្ដេញអ្នកការទូតរបស់ប្រទេសកាណាដា។

ការបណ្ដេញឯកអគ្គរដ្ឋទូតគ្នាទៅវិញទៅមកនេះ នាំអោយទំនាក់ទំនងការទូតរវាងវេណេហ្ស៊ូអេឡា និងប្រទេសប្រេស៊ីល ប្រទេសកាណាដា ធ្លាក់ដល់ស្ថានភាពធ្ងន់ធ្ងរ ហើយធ្វើអោយវិស័យពាណិជ្ជកម្មក៏កាន់តែបាត់បង់ទំនាក់ទំនងជាមួយគ្នាដែរ។

ប្រទេសកាណាដាបានសម្រេចដាក់ទណ្ឌកម្មដោយការបង្កកទ្រព្យសម្បត្ដិរបស់មន្រ្ដីជាន់ខ្ពស់ នីខូឡាស់ ម៉ាឌូរ៉ូ បន្ទាប់ពីក្រុងអូតាវ៉ា ចោទក្រុងការ៉ាកាស ថា ដឹកនាំប្រទេសទៅរករបបផ្ដាច់ការ និងបំផ្លាញប្រជាធិបតេយ្យ។

វេណេហ្ស៊ូអេឡាកំពុងរកការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិមន្រ្ដីជាន់ខ្ពស់របស់ប្រទេសនេះដោយធ្វើឡើងដោយសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង