en     km
en     km

ភូមានឹងទម្លាក់បទចោទប្រឆាំងអ្នកសារព័ត៌មានបរទេសក្រោមសម្ពាធអាមេរិកនិងEU  

Share

ប៉ូលិសប្រទេសភូមាបាននិយាយថា អ្នកសារព័ត៌មានបរទេស ២រូប និងអ្នកបកប្រែម្នាក់ រួមទាំងអ្នកបើកបរម្នាក់ទៀត​នឹងត្រូវបានដោះលែងអោយមានសេរីភាពឡើងវិញក្នុងពេលឆាប់ៗ។

អ្នកសារព័ត៌មានទាំងពីររូបនោះ មកពីបណ្ដាញផ្សាយព័ត៌មានតួកគី TRT ។

ពួកគាត់ត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ពីបទរំលោភច្បាប់ប្រទេសភូមា ដោយសារតែបានបង្ហោះយន្ដហោះ Drone ផ្ដិតយកទិដ្ឋភាពមួយដែលសមត្ថកិច្ចភូមាចាត់ទុកថា ថតរឿងសំងាត់របស់ប្រទេស។

អ្នកទាំងបួននាក់នេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៧តុលា ។

ក្នុងចំណោមពួកគេ គឺម្នាក់ Lau Hon Meng ជនជាតិសិង្ហបុរី និងម្នាក់ទៀត Mok Choy Lin ជនជាតិម៉ាឡេស៊ី។ ក្រៅពីនេះលោក Aung Naing Soe នឹង Hla Tin ជនជាតិភូមា ។ ការដោះលែងអ្នកសារព័ត៌មានបរទេសពីររូបនេះ និងជនជាតិភូមាធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសអង់គ្លេសទាមទារអោយរដ្ឋាភិបាលភូមាដោះលែងពួកគេជាបន្ទាន់ដោយគ្មានល័ក្ខខណ្ឌ៕ BBC

Share

ព័ត៌មានទាក់ទង

Image