loader

ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ភាគ​ខាងត្បូង​ថៃ​នា​ថ្ងៃ​១៧​ កញ្ញា​ បាន​សម្លាប់​មនុស្ស​៣​នាក់​

​មនុស្ស​បី​នាក់​បាន​ស្លាប់​ និង​បី​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ ដោយ​ការ​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​មួយ​នៅ​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត​ ភាគ​ខាងត្បូង​ប្រទេស​ថៃ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ ខែកញ្ញា​ម្សិលមិញ​។

from Bangkokpost

​តាម​ការ​ផ្សាយ​របស់​វិ​ប​សាយ​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​១៨​ កញ្ញា​នេះ​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​អ្នក​ស្លាប់​បី​នាក់​នោះ​ មាន​ពីរ​នាក់​ជា​ជន​ស៊ី​វិល​ និង​ម្នាក់​ជា​យោធា​ថៃ​។​
​ប្រភព​ព័ត៌មាន​នោះ​ឲ្យ​ដឹង​ថា​ នៅ​ម៉ោង​៧​ល្ងាចម្សិលមិញ​នោះ​ មានការ​វាយប្រហារ​គោលដៅ​៨​កន្លែង​ផ្សេង​គ្នា​ក្នុងស្រុក​រ៉ា​ង៉ែ​។

​មន្ត្រី​សន្តិសុខ​និយាយ​ថា​ គោលដៅ​នៃ​ការ​វាយប្រហារ​នោះ​គឺ​ប៉ុស្តិ៍​ប្រៃសនីយ​ ហាង​ខារ៉ាអូខេ​ វត្ត​ និង​ផ្សារ​។​

ប៉ូ​លី​ស​ថៃ​បាន​ដាក់​ការ​សង្ស័យ​ថា​ ការ​បំផ្ទុះ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឈ្មោះ​ Da-oh​ Thanam​ អតីត​មេដឹកនាំ​អង្គការ​រណសិរ្ស​រំដោះជាតិ​ប៉ា​ថា​នី​ ដែល​អាជ្ញាធរ​ទើបតែ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​។

​លោក​ Da-oh​ Thanam​ បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​១៧​ឆ្នាំ​ ក្រោម​បទ​ចោទ​បង្កើត​ចលនា​ឧទ្ទាម​បំបែក​រដ្ឋ​នៅ​ឆ្នាំ​១៩៩៨​ ។​ នៅ​ឆ្នាំ​២០០២​ តុលាការ​សាលាដំបូង​ថៃ​បាន​កាត់ទោស​ប្រហារជីវិត​បុរស​ម្នាក់​នេះ​ ប៉ុន្តែ​គាត់​ត្រូវ​បាន​បន្ធូរបន្ថយ​មក​នៅ​ត្រឹម​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​វិញ​។​
​នៅ​ឆ្នាំ​២០០៥​ និង​ឆ្នាំ​២០១១​ សាលាឧទ្ធរណ៍​ និង​តុលាការ​កំពូល​ថៃ​បាន​តម្កល់​សេចក្ដីសម្រេច​របស់​សាលាដំបូង​៕

ប្រភព៖ Bangkokpost

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x