ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូងក្រុមប្រឹក្សាឃុំ-សង្កាត់ ពុំបានទទួលពាក្យបណ្ដឹងជំទាស់ឡើយ ប៉ុន្ដែទទួលបណ្ដឹងតវ៉ាចំនួន ៥១បណ្ដឹង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប ចេញផ្សាយកាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០៧។
តាមសេចក្ដីប្រកាសព័ត៌មាននេះ បណ្ដឹងតវ៉ាទាំង ៥១បណ្ដឹងនោះរួមមាន បណ្ដឹងតវ៉ាសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោត ១២បណ្ដឹង និងបណ្ដឹងតវ៉ាសុំរក្សាទុកឈ្មោះក្នុងបញ្ជីបោះឆ្នោតមាន ៣៩បណ្ដឹង។
-បណ្ដឹងតវ៉ាសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោតមាន ១២បណ្ដឹង ក្នុងនោះមាន៖
ខេត្តបន្ទាយមានជ័យ ១បណ្ដឹង ខេត្តកំពង់ស្ពឺ ៧បណ្ដឹង ខេត្តកំពត ១បណ្ដឹង រាជធានីភ្នំពេញ ១បណ្ដឹង ខេត្តឧត្ដរមានជ័យ ២បណ្ដឹង។
-បណ្ដឹងតវ៉ាសុំរក្សាទុកឈ្មោះក្នុងបញ្ជីបោះឆ្នោតមាន ៣៩បណ្ដឹងក្នុងនោះមាន ខេត្តពោធិ៍សាត់ ៣៨បណ្ដឹង និងខេត្តតាកែវ ១បណ្ដឹង ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប បញ្ជាក់ទៀតថា ក្នុងដំណាក់កាលចុះឈ្មោះបោះឆ្នោតដែលបានកន្លងផុតទៅ ក្រុមប្រឹក្សា ឃុំ សង្កាត់ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលពាក្យបណ្ដឹងសរុបចំនួន ២បណ្ដឹង ដែលជាប្រភេទបណ្ដឹងសុំឱ្យធ្វើការផាកពិន័យ។ បណ្ដឹងទាំង ២នោះ មាន១បណ្ដឹងផ្សះផ្សាមិនសះជា និង ១បណ្ដឹងទៀតធ្វើលិខិតជូនដំណឹង។
តាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ ក្នុងដំណាក់កាលចុះឈ្មោះបោះឆ្នោត និងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៅថ្នាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត និងក្រុមប្រឹក្សាធម្មនុញ្ញមិនមានពាក្យបណ្ដឹងឡើយ៕