en     km
en     km

ប្រជាជនលីប៊ឺរៀចេញទៅបោះឆ្នោតប្រធានាធិបតីនៅជុំផ្ដាច់ព្រ័ត្រ

Share

ប្រជាជននៃប្រទេសលីប៊ឺរៀនៅថ្ងៃទី២៧ ខែធ្នូនេះ ដើម្បីជ្រើសរើសប្រធានាធិបតីរបស់ខ្លួនដែលជាការបោះឆ្នោតជុំផ្ដាច់ព្រ័ត្រ បន្ទាប់ពីបេក្ខជនពីររូបទទួលបានសម្លេងឆ្នោតប្រហាក់ប្រហែលគ្នា។

តាមលទ្ធផលបោះឆ្នោតជុំទីមួយ គឺបេក្ខជន George Weah ដែលជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញរបស់ប្រទេសនេះ ទទួលបានសម្លេងឆ្នោត ក្រោម ៥០ភាគរយ ហើយបេក្ខជនទីពីរ គឺអនុប្រធានាធិបតី Joseph Boakai ក៏ទទួលបានសម្លេងឆ្នោតក្រោម ៥០ភាគរយផងដែរ ។

យោងតាមច្បាប់បោះឆ្នោតរបស់ប្រទេសលីប៊ឺរៀ បេក្ខជនដែលអាចឈ្នះឆ្នោតបានលុះត្រាតែទទួលបានសម្លេងឆ្នោតលើស ៥០ ភាគរយ។

បេក្ខជនទាំងពីរមានអាយុខុសគ្នាយ៉ាងច្រើនលោក Boakai មានអាយុ ៧៣ឆ្នាំ បានកាន់តំណែងអនុប្រធានាធិបតី ១២ឆ្នាំមកហើយ ។ ចំណែកឯ លោក Weah អាយុ ៥១ឆ្នាំ៕ BBC

Share

Image
Image
Image