ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន សែន នៅថ្ងៃទី ២៧ធ្នូនេះ បានណែនាំដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទាំងអស់ដែលជាស្ថាប័នរបស់រដ្ឋត្រូវយកចិត្តទុកដាក់ការពារសុវត្ថិភាពជូនពលរដ្ឋនៅថ្ងៃបុណ្យចូលឆ្នាំសកល(ថ្ងៃទី ១មករា ឆ្នាំ២០១៨) ។
ការថ្លែងរបស់សម្ដេចនាយករដ្ឋមន្រ្ដីធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅផ្លូវជាតិលេខ ៣ នៅព្រឹកថ្ងៃពុធនេះ។
ក្នុងឱកាសនោះ ប្រមុខរដ្ឋាភិបាលបានផ្ដាំផ្ញើជាច្រើនដល់កងសមត្ថកិច្ចឱ្យខំរក្សាសណ្ដាប់ធ្នាប់ សន្ដិភាព និងសុវត្ថិភាព ឱ្យបានល្អប្រសើរប្រយោជន៍អោយពលរដ្ឋទទួលបានសុវត្ថិភាពក្នុងពិធីបុណ្យឆ្លងឆ្នាំនេះ ។
កាលពីអំឡុងបុណ្យអុំទូកដើមខែវិច្ឆិកាឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលបានដាក់ពង្រាយសមត្ថកិច្ចជាង ១ម៉ឺននាក់ ដើម្បីការពារសណ្ដាប់ធ្នាប់និងសុវត្ថិភាពដល់អ្នកមកចូលរួមបុណ្យអុំទូកហើយធ្វើអោយពិធីនេះប្រព្រឹត្តទៅដោយរលូន៕
Post Views: 190