ប៉ូលិសនៅប្រទេសប៉េរូបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈប៉ះទង្កិចជាមួយបាតុកររាប់ពាន់នាក់ដែលផ្ទុះការតវ៉ាប្រឆាំងការលើកលែងទោស អតីតប្រធានាធិបតី Alberto Fujimori ។
លោក Alberto Fujimori ដែលមានសញ្ជាតិពីរ គឺ ជប៉ុន និងប៉េរូ ។ លោក Alberto Fujimor បានកាន់តំណែងជាប្រធានាធិបតី ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ២០០០ ។ លោកត្រូវបានប្រជាជនចាត់ទុកជាមេដឹកនាំរំលោភសិទ្ធិមនុស្ស និងពុករលួយ។
បាតុករាប់ពាន់នាក់ដែលប្រឆាំងនឹងលោកបានស្រែកថា «គ្មានទេការលើកលែងទោស»។នេះ ការជាតវ៉ាចូលដល់ថ្ងៃទី២។
ពួកបាតុករចោទថា ការលើកលែងរបស់ប្រធានាធិបតី Pedro Pablo Kuczynski គឺជាបញ្ហាសុខភាព។តែលោកប្រធានាធិបតីថា ធ្វើឡើងដើម្បីអបអរសាទរបុណ្យណូអ៊ែល។ សេចក្ដីសម្រេចរបស់ប្រធានាធិបតីបាននាំឱ្យគណៈរដ្ឋមន្ត្រីរបស់លោកបែកបាក់ដែលយ៉ាងតិចណាស់រដ្ឋមន្ត្រី ២រូប បានលាលែងពីតំណែង។
លោក Alberto Fujimori ត្រូវបានកាត់ទោស លើកដំបូងរយៈពេល ៦ឆ្នាំ គឺនៅឆ្នាំ២០០៧ ករណី បំពានអំណាចរដ្ឋ។តែ២ឆ្នាំក្រោយមកលោក ត្រូវ បានកាត់ទោសពីរករណីទៀតគឺមានទោស ២៥ឆ្នាំ ពីបទពុករលួយនិង រំលោភសិទ្ធិនុស្ស៕ BBC