en     km
en     km

ចិនស្លន់ស្លោទៀតហើយនៅពេលកូរ៉េខាងជើងត្រៀមប្រកាសធ្វើសង្រ្គាមវាយអាមេរិក

Share

មហាអំណាចចិនចាប់ផ្ដើមស្លន់ស្លោជាថ្មីទៀតហើយ ដោយអំពាវនាវសុំអោយប្រទេសទាំងអស់ ជួយធ្វើអោយមានលទ្ធភាពតែមួយ ដើម្បីកាត់បន្ថយ ភាពតានតឹងរវាងអាមេរិក និងកូរ៉េខាងជើង។

ការបង្ហាញភាពអាសន្នរបស់ក្រុងប៉េកាំងធ្វើឡើងកាលពីថ្ងៃ ចន្ទ ទី២៥ ធ្នូ បន្ទាប់ពីកូរ៉េខាងជើងប្រកាសត្រៀមធ្វើសង្គ្រាមជា មួយអាមេរិក ដោយសារតែក្រុងវ៉ាស៊ីនតោនផ្ដើមអោយក្រុមប្រឹក្សាដាក់ទណ្ឌកម្មបន្ថែមទៀតលើក្រុងព្យុះយ៉ាងដោយកាត់ផ្ដាច់ការនាំប្រេងទៅអោយរបបកុម្មុយនីស្តមួយនេះ។

នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ស្ត្រីអ្នកនាំពាក្យក្រសួងការបរទេស Hua Chunying បាននិយាយថា ការដាក់ទណ្ឌកម្មបន្ថែមទៀតនេះ នាំឱ្យពលរដ្ឋកូរ៉េ​រងគ្រោះកាន់តែធ្ងន់ដោយជួបនឹងភាពអត់ឃា្លន។

សម្រាប់ចិនសូមអំពាវនាវដោយទទូចជាថ្មីទៀតឱ្យមានប្រទេសជាប់ពាក់ព័ន្ធត្រូវអត់ធ្មត់ជាខ្លាំងហើយត្រូវជួយបន្ថយកំដៅតានតឹងលើឧបទ្វីបអោយបានខ្លាំងលក្លាបំផុត។ ចិនជាមហាមិត្តស្លាប់រស់របស់ កូរ៉េខាងជើងដែលមានប្រវត្តិតស៊ូប្រឆាំងអាមេរិកជាច្រើនទសវត្សមកហើយ ៕ប្រភពៈReuters

 

Share

ព័ត៌មានទាក់ទង

Image