en     km
en     km

មន្ត្រីជាន់ខ្ពស់ម្នាក់បញ្ជាមន្រ្តីក្រោមឱវាទអោយល្បាតការពារតាមបណ្តាស្ថានទូត

Share

ភ្នំពេញ៖ ប្រធាននាយកដ្ឋាននគរបាលការពារ លោក ឧត្ដមសេនីយ៍ ជុំ សាវុឌ្ឍ ប្រាប់មន្រ្តីក្រោមឱវាទឲ្យយកចិត្តទុកដាក់ការពារយាមល្បាតតាមបណ្តាស្ថានទូត និវេសនដ្ឋាន និងស្ថាប័នជាតិ ។

ការលើកឡើងរបស់ប្រធាននាយកដ្ឋាននគរបាលការពារដូចនេះនៅក្នុងពិធីប្រជុំជួរគោរពទង់ជាតិ និងផ្សព្វផ្សាយគោលការណ៍ ក៏ដូចជាផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ នៅ ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នេះ ។នេះបើតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

តាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដដែល ក្នុងពិធីនេះ លោក  ជុំ សាវុឌ្ឍ បានលើកឡើងថាក្រៅពីភារកិច្ចស្នូលរបស់នាយកដ្ឋានកម្លាំងគឺត្រូវយកចិត្តទុកដាក់ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តាគោលដៅសំខាន់ៗ ពិសេសធ្វើយ៉ាងណាឲ្យមានភាពកក់ក្តៅចំពោះថ្នាក់ដឹកនាំស្ថានទូត និងថ្នាក់ដឹកនាំជាតិសំខាន់ៗ ។

លោកបន្តថា ដើម្បីឲ្យមានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ទាំងយប់ ទាំងថ្ងៃ នៅគ្រប់បណ្តាស្ថានទូត និវេសនដ្ឋាន ស្ថាប័នជាតិ កម្លាំងរបស់យើងត្រូវបែងចែកវេនប្រចាំការការពារយាមល្បាត ២៤ម៉ោង លើ ២៤ម៉ោង ៕

Share

Image
Image
Image