en     km
en     km

​អង្គការ​ILO​និង​IOM៖ពលករ​ចំណាកស្រុក​កម្ពុជា​រង​ការ​រំលោភសិទ្ធិ​និង​បញ្ហា​ជំងឺផ្លូវចិត្ត​

Share

ភ្នំពេញ៖​អង្គការ​ពលកម្ម​អន្តរជាតិ​(ILO)​និង​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​(IOM)​បាន​ចេញ​របាយការណ៍​មួយ​បង្ហាញ​ថា​ពលករ​ចំណាកស្រុក​ខ្មែរ​ត្រូវ​បាន​រំលោភ​បំពាន​សិទ្ធិ​ការងារ​និង​ទទួល​រង​បញ្ហា​ជំងឺផ្លូវចិត្ត​នៅ​ពេល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​។​

​​             ពលករខ្មែរត្រូវបានអាជ្ញាធរថៃបញ្ចូនត្រឡប់មកស្រុកកំណើតវិញនៅឆ្នំា២០១៦។ភ្នំពេញប៉ុសិ៍/លោក ម៉ៃ វីរៈ

​ក្នុង​របាយការណ៍​រួម​គ្នា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​(ILO)​និង​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​(IOM)​រក​ឃើញ​ថា​ពលករ​ចំណាកស្រុក​ខ្មែរ​៨​នាក់​ក្នុង​ចំណោម​១០​នាក់​ត្រូវ​បាន​រំលោភ​បំពាន​សិទ្ធិ​ការងារ​ឬ​ស្មើនឹង​៨០​ភាគរយ​និង​៧​នាក់​ក្នុង​ចំណោម​១០​នាក់​មាន​បញ្ហា​ជំងឺផ្លូវចិត្ត​ឬ​ស្មើនឹង​៦៦​ភាគរយ​។​

​ពលករ​ខ្មែរ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​១,១៥​លាន​នាក់​ក្នុង​នោះ​ពលករ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​មាន​ជាង​១​លាន​នាក់​។​នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ការងារ​បណ្តុះបណ្តាល​ វិជ្ជាជីវៈ​ក្នុង​ឆ្នាំ​២០១៦​។​
​ពលករ​​ខ្មែរ​ទៅ​ធ្វើ​នៅ​ប្រទេស​ក្រៅប្រទេស​ភាគច្រើន​លើ​វិស័យ​សំណង​ កសិកម្ម​ នេសាទ​និង​ជំនួយការ​មេផ្ទះ​។​
​បើ​យោង​តាម​របាយ​ការ​អង្គការ​រួម​គ្នា​នេះ​បង្ហាញ​ថា​ពលករ​ខ្មែរ​ភាគច្រើន​ធ្វើការ​លើ​វិស័យ​សំណង​និង​នេសា​ទ​​ទ​ទួល​រង​ការ​រំលោភសិទ្ធិ​ការងារ​និង​ប្រឈម​នឹង​បញ្ហា​សុខា​ភាព​។​រីឯ​ពល​ការិនី​បម្រើ​ការងារ​តាម​ផ្ទះ​ក៏​ត្រូវ​បាន​រំលោភសិទ្ធិ​ការងារ​និង​ជួប​ប្រទះ​បញ្ហា​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០១៧​ ពលករ​ខែ្ម​រ​ម្នាក់​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ថៃ​បាន​លូត​ពីលើ​ទូក​នេ​សា​ហែល​ឆ្ពោះ​មក​ឆ្នេរ​ត្រូវ​បាន​កងទ័ពជើងទឹក​ប្រទេស​ព្រុយ​ណេ​ជួយ​សង្គ្រោះ​និង​អន្តរា​គម​ពី​អាជ្ញាធរ​​ខ្មែរ​ឲ្យ​ត្រឡប់​មក​ភូមិកំណើត​វិញ​ស្ថិត​នៅ​ខេត្តសៀមរាប​។​

​ករណី​មួយទៀត​ កញ្ញា​ សូ​ស​ រ៉​ទ័​រ​ ពល​ការិនី​បម្រើ​ការងារ​ជា​ស្ត្រី​ជា​មេផ្ទះ​នៅ​ប្រទេស​រ៉ា​ប៊ី​សា​អូ​ឌីត​(Saudi​ Arabia)​​​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ដោយ​មិន​ទទួល​បាន​ប្រាក់​ក​ម្រី​អស់​រយៈពេល​១២​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០០៥​។​នាង​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​អំឡុង​ខែកញ្ញា​ឆ្នាំ​២០១៧​នេះ​។​

លោកស្រី ឆន សុគន្ធា ប្រធានផ្នែកស្រ្តីនិងកុមាររបស់សមាគមអាដហុក



​លោកស្រី​ ឆ​ន​ សុ​គ​ន្ធា​ ប្រធាន​ផ្នែក​ស្ត្រី​និង​កុមារ​របស់​សមាគម​អា​ដ​ហុ​ក​យល់​ស្រប់​ជាមួយ​របាយការណ៍​អង្គការ​ពលកម្ម​អន្តរជាតិ​(ILO)​និង​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​(IOM)​ថា​ពលករ​ចំណាកស្រុក​ខ្មែរ​ត្រូវ​បាន​រំលោភ​បំពាន​សិទ្ធិ​ការងារ​និង​ទទួល​រង​បញ្ហា​ជំងឺផ្លូវចិត្ត​។​

​លោកស្រី​ ឆ​ន​ សុ​គ​ន្ធា​ ឲ្យ​ដឹង​ថា​តាម​រយៈពាក្យ​បណ្តឹង​ពី​សាច់​ញត្តិ​ជន​រង​គ្រោះ​ឬ​ជន​រង​គ្រោះ​ផ្ទាល់​បង្ហាញ​ថា​ស្ត្រី​បម្រើ​ការងារ​ជា​មេផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ភាគច្រើន​ទទួល​រង​ធ្ងន់ធ្ងរ​បញ្ហា​ជំងឺផ្លូវចិត្ត​។​

​លោកស្រី​បញ្ជាក់​ថា​មូលហេតុ​នាំ​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត​ដោយសារ​ពល​ការិនី​ត្រូវ​បាន​ថៅកែ​បង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង​ របប​អាហារ​មិន​គ្រប់គ្រាន់​ និង​ការ​មិន​ផ្តល់​ប្រាក់​ក​ម្រី​ឬ​បិទ​សិទ្ធិ​មិន​ឲ្យ​ទាក់ទង​មក​សាច់​ញត្តិ​ជាដើម​។​«​ចំពោះ​បញ្ហា​ផ្លូវចិត្ត​ដោយសារ​គាត់​ធ្វើការ​ច្រើន​ហួសកម្លាំង​ របប​អាហារ​របស់​គាត់​មិន​គ្រប់​ហើយ​អ្នកខ្លះ​រហូត​ដល់​ការ​ធ្វើការ​ច្រើន​មិន​បាន​ទទួល​ប្រាក់បៀវត្ស​ដូច​អ្វី​ដែល​មាន​ចុះ​ក្នុង​កិច្ចសន្យា​ហើយ​ថែម​ទាំង​បិទ​សិទ្ធិ​សេរីភាព​មិន​គាត់​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​របស់​គាត់​ធ្វើ​ឲ្យ​បញ្ហា​ផ្លូវ​ចិត្តបាន​ន័យ​ជា​ជំងឺ​បាក់ទឹកចិត្ត​។​»

​លោកស្រី​ សុ​គ​ន្ធា​ បញ្ជាក់​ថា​ករណី​ថ្មីៗ​នេះ​ពល​ការិនី​បាន​ជួយ​សង្គ្រោះ​ពី​តំបន់​អា​រ៉ា​ម​មាន​រង​ស្នាម​របួស​លើ​រូបរាង​កាយ​និង​ជំងឺ​សើ​ស្បែក​កន្ទួល​រមាស់​និង​ករណី​ខ្លះ​ទៀត​ពល​ការិនី​បង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង​រហូត​ធ្លាក់ខ្លួន​ឈឺ​ជាដើម​។​

   លោក ឌី ថេហូយ៉ា មន្រ្តីកម្មវិធីផ្នែកសិទ្ធិពលករចំណាកស្រុករបស់អង្គការសង់ត្រាល់។

​ជាមួយ​គ្នា​នេះ​ លោក​ ឌី​ថេ​ហូ​យ៉ា​ មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​ម​ជ្ឈ​ម​ណ្ដ​ល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់​ត្រា​ល់​ទទួលស្គាល់​ថា​ពលករ​ខ្មែរ​ភាគច្រើន​ធ្វើការ​លើ​វិស័យ​សំណង​និង​នេសាទ​រង​ការ​រំលោភសិទ្ធិ​ការងារ​ដោយ​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​និង​រំលោភ​កិច្ចសន្យាការងារ​ជាដើម​។​ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា​ពលករ​បម្រើ​ការងារ​លើ​វិស័យ​សំណង​និង​ទូក​នេសាទ​ភាគច្រើន​ចំណាកស្រុក​ដោយ​ខុសច្បាប់​តាម​រយៈពេល​មេខ្យល់​។​

«​ទី​មួយ​អ្នកធ្វើការ​នៅ​ផ្នែក​នេសាទ​គាត់​ប្រឈម​ពី​ការ​ជួញដូរ​និង​ការ​កេងប្រវ័ញ្ច​ការងារ​។​ទី​ពីរ​វិស័យ​សំណង​ភាគច្រើន​មិន​មាន​ពលករ​ណា​ដែល​គាត់​ទៅ​តាម​រយៈ​ក្រុមហ៊ុន​ស្របច្បាប់​ទេ​ ច្រើន​តែ​ពលករ​ឆ្លង់​ដែន​មិន​មាន​ឯកសារ​គេ​ចូល​ចិត្ត​ជួល​ពួក​គាត់​ធ្វើការ​ផ្នែក​ហ្នឹង​។​បើ​អ្នក​ទៅ​តាម​ស្រប់ច្បាប់​ពួក​គេ​មិន​ធ្វើ​ទេ​។​»

​លោកស្រី​ ឆ​ន​ សុ​គ​ន្ធា​ ប្រធាន​ផ្នែក​ស្ត្រី​និង​កុមារ​របស់​សមាគម​អា​ដ​ហុ​កបាន​អំពាវនាវ​ដល់ទី​ភ្នាក់ងារ​ឬ​ក្រុមហ៊ុន​នាំ​ពលករ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​ត្រូវចិត្ត​ទុកដាក់​តាមដាន​ចំពោះ​ពលករ​ដែល​បមពេញការងារ​នៅ​បរទេស​ដើម្បី​ទប់ស្កាត់​ការ​រំលោភ​បំពាន​សិទ្ធិ​និង​អំពើ​ហិង្សា​។​

​លោក​ ឌី​ថេ​ហូ​យ៉ា​ មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាកស្រុក​របស់​អង្គការ​សង់​ត្រា​ល់​ក៏​អំពាវ​ដល់​អាជ្ញាធរ​កម្ពុជា​ជួយ​ព​ន្លឿ​នភា​ព​ស្របច្បាប់​ចំពោះ​ពលករ​ខ្មែរ​មិន​ទាន់​ស្រប់ច្បាប់​ឲ្យ​បាន​ឆាប់​ក្នុង​ការ​ទប់ស្កាត់​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​និង​រំលោភសិទ្ធិ​ការងារ​។​

​បើ​តាម​របាយការណ៍​អង្គការ​ILO​និង​អង្គកា​IOM​រក​ឃើញ​ថា​ប្រហែល​១​ភាគ​៣​នៃ​ពលករ​អន្តោប្រវេសន៍​ជិត​២០០០​នាក់​ដែល​បាន​ស្ទង់​មតិ​មាន​៣២​ភាគរយ​បាន​ជួប​ប្រទះ​បញ្ហា​ផ្លូវចិត្ត​ បញ្ហា​សង្គម​និង​បញ្ហា​សុខភាព​នៅ​ពេល​ពួក​គេ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​និង​ពលករ​ចំណាកស្រុក​ក្នុង​ចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ មាន​អារម្មណ៍​ធុន​ទ្រាន់​ខ្លាំង​២៣​ភាគរយ​និង​ការ​ថប់​អារម្មណ៍​ ធ្លាក់​ទឹកចិត្ត​មាន​១៨​ភាគរយ​និង​ម្នាក់​ក្នុង​ចំណោម​១០​នាក់​ត្រូវ​បាន​គេ​មាក់ងាយ​៕

Share

ព័ត៌មានទាក់ទង

Image