en     km
en     km

បុណ្យសមុទ្ររយៈពេល ៣ថ្ងៃ ទទួលបានភ្ញៀវទេសចរណ៍ ជិត ២៥ម៉ឺននាក់(មានសំឡេង)

Share

ខេត្តកែប៖ លោក សោម ចិន្ដា ប្រធានមន្ទីទេសចរណ៍ខេត្តកែបបានផ្ដល់បទសម្ភាសន៍វិទ្យុស្រ្ដីដឹងថា ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យសមុទ្រ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ចំនួន ២៤ម៉ឺន ៧៨៧២នាក់ ដែលចំនួននេះបានកើនឡើងជាងឆ្នាំ២០១៣។

តាម លោក សោម ចិន្ដា ដដែល  កាលពីឆ្នាំ២០១៣ ភ្ញៀវទេសចរដែលមកកំសាន្ដនៅក្នុងពិធីបុណ្យសមុទ្រនៅខេត្តកែបមាន ជាង ១៧ម៉ឺននាក់ ។

ខេត្តកែបធ្លាប់បានប្រារព្ធពិធីបុណ្យសមុទ្រនេះម្ដងរួចមកហើយ កាលពីឆ្នាំ២០១៣។ 

តាមលោក សោម ចិន្ដា បញ្ជាក់ថា មូលហេតុដែលនាំអោយពិធីបុណ្យសមុទ្រនៅឆ្នាំនេះ មានចំនួនភ្ញៀវទេសចរដែលមកកំសាន្ដនៅខេត្តកែបមានការកើនឡើងដោយសារតែសន្ដិសុខសណ្ដាប់ធ្នាប់សោភ័ណ្ឌភាពទីក្រុង និងការពង្រឹងការផ្គត់ផ្គង់ម្ហូបអាហារនៅតាមតំបន់កំសាន្ដជាដើម។

លោក សោម ចិន្ដា៖ 

សូមជម្រាបដែរថា កម្ពុជាបានរៀបចំពិធីបុណ្យសមុទ្រនៅទីក្រុងកែប  ដែលលើកទី០៦ ឆ្នាំ២០១៧ នេះ នៅទីក្រុងកែប ក្រោមប្រធានបទ«ឆ្នេរសមុទ្របៃតង៖ អនាគត គឺបច្ចុប្បន្ន» ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។

ការរៀបចំបុណ្យសមុទ្រលើកទី០៦នេះ មានបំណងអបអរសាទរឆ្នេរសមុទ្រកម្ពុជាជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក និងបន្តជំរុញការអភិរក្សផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់ឆ្នេរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ចុះផ្សាយកាលពីថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០១៧។

រយៈពេល៩ខែចុងក្រោយនាឆ្នាំ ២០១៧ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានទៅទស្សនាខេត្តកែប មានប្រមាណ ៩៦ម៉ឺននាក់។  សូមរំលឹកថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី ៥ រយៈបីថ្ងៃនៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៦ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមប្រមាណជាង ៥០ម៉ឺននាក់៕

Share

Image
Image
Image