en     km
en     km

គ​.​ជ​.​ប​ ៖​ ការ​វាយតម្លៃ​របស់​សង្គម​ស៊ី​វិល​ ពី​ចំនួន​ពលរដ្ឋ​ទៅ​ពិនិត្យ​ឈ្មោះ​បោះ​ឆ្នោត​ មាន​ចរិត​នយោបាយ​

Share

​ភ្នំពេញ​ ៖​ គ​.​ជ​.​ប​ ចាត់​ទុក​ថា​ ការ​វាយតម្លៃ​របស់​សង្គម​ស៊ី​វិល​ ពី​ចំនួន​ប្រជាពលរដ្ឋ​ទៅ​ពី​និត្យ​ឈ្មោះ​បោះ​ឆ្នោត​មាន​តិច​ និង​ខ្លះ​មិន​ទៅ​ពិនិត្យ​ឈ្មោះ​បោះ​ឆ្នោត​ព្រោះ​បាក់ទឹកចិត្ដ​ គឺជា​ចរិត​នយោបាយ​ ដែល​ខុស​ពី​ការ​ពិត​។​ តែ​សង្គម​ស៊ី​វិល​ថា​ នេះ​ គឺជា​ក្ដី​កង្វល់​របស់​ពលរដ្ឋ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មានរបស់ គ.ជ.ប

 

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២៣​ ធ្នូ​ ដែល​ប្រតិកម្ម​ទៅ​នឹង​ការ​ផ្សាយ​របស់​ វិទ្យុ​ អន​ឡាញ​ មួយ​ដែល​បាន​ចុះ​ផ្សាយ​អត្ថបទ​កាលពី​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៧​ ថា​ “​សង្គម​ស៊ី​វិល​ឃ្លាំមើល​ការ​បោះ​ឆ្នោត​រក​ឃើញ​ថា​ មាន​ពលរដ្ឋ​ខ្លះ​បាន​បាក់ទឹកចិត្ដ​លែង​ទៅ​មើល​ឈ្មោះ​បោះ​ឆ្នោត​។​ ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត​យល់​ឃើញ​ថា​ គ​.​ជ​.​ប​ គ្រាន់តែ​ជា​ឧបករណ៍​របស់​បក្ស​កាន់​អំណាច​”​។​ គ​.​ជ​.​ប​ ចាត់​ទុក​ថា​ ការ​លើក​ឡើង​នេះ​គឺ​មាន​ចរិត​នយោបាយ​ និង​ខុស​ពី​ការ​ពិត​។​

​លោក​ សោម​ សូ​រី​ដា​ អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ និង​ជា​ប្រធាន​ក្រុម​ប្រតិកម្ម​ព័ត៌មាន​របស់​ គ​.​ជ​.​ប​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​២៤​ ធ្នូ​នេះ​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មិន​បាន​អាច​ទទួលយក​បាន​ទេ​ ចំពោះ​ការ​ផ្សព្វផ្សាយ​ និង​ការ​លើក​ឡើង​ដែល​មាន​ចរិត​នយោបាយ​ ប្រាស់ចាក​ពី​ការ​ពី​ត​ដូចនេះ​។​ ជាង​នេះ​លោក​យល់​ឃើញ​ថា​ ការ​ចុះ​ផ្សាយ​ និង​លើក​ឡើង​នោះ​ គឺ​មាន​បំណង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័ន្ដ​ច្រឡំ​ និង​មិន​ទុកចិត្ដ​លើ​ឯករាជ្យ​ភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​ជា​ស្ថាប័ន​មួយ​ ធ្វើ​ការងារ​ដោយ​ឯករាជ្យ​ស្រប​ទៅ​តាម​ច្បាប់​។​

​បន្ថែម​ពី​នេះ​ប្រធាន​ប្រតិកម្ម​ព័ត៌មាន​របស់​ គ​.​ជ​.​ប​ អះអាង​ថា​ ការ​លើក​ឡើង​របស់​សង្គម​ស៊ី​វិល​ ត្រឹមតែ​ជា​ការ​យល់​ឃើញ​មួយ​ផ្នែក​ប៉ុណ្ណោះ​ ដែល​គ្មាន​មូលដ្ឋាន​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​វាយតម្លៃ​ទៅ​លើ​ស្ថានភាព​ជាក់ស្ដែង​ ពី​ដំណើរការ​ ប្រជាពលរដ្ឋ​ទៅ​ពិនិត្យ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ទេ​។​

​លោក​ សោម​ សូ​រី​ដា​៖«ការ​លើក​ឡើង​នេះ​ គឺ​គ្រាន់តែ​ជា​ការ​បំពុលបរិយាកាស​មួយ​ ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់​ជំនឿ​ទុកចិត្ដ​មក​លើ​ គ​.​ជ​.​ប​ ប៉ុន្ដែ​យ៉ាងណា​ក៏​ដោយ​ គ​.​ជ​.​ប​ មិន​និយាយ​ពី​សមាសភាព​ថ្មី​ឬ​ចាស់​ទេ​។​ គ​.​ជ​.​ប​ គឺជា​ស្ថាប័ន​ឯករាជ្យ​ដែល​អនុវត្ដ​តួនាទី​ និង​ភារកិច្ច​របស់​ខ្លួន​ ស្រប​ទៅ​តាម​គោលការណ៍​ដែល​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាត្រា​ ១៥០​ថ្មី​ ២​ នៅ​ក្នុង​ជំពូក​ទី​១៥​ថ្មី​ ២»​។​

​ជាង​នេះ​ប្រធាន​ប្រតិកម្ម​ព័ត៌មាន​របស់​ គ​.​ជ​.​ប​ រូប​នេះ​បាន​បញ្ជាក់​ថា​ បើ​គិត​មក​ដល់​ថ្ងៃ​ទី​២៣​ ធ្នូ​នេះ​ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ២៦​ម៉ឺន​នាក់​ ដែល​បាន​ចូល​ទៅ​មើល​ឈ្មោះ​របស់​ពួក​គេ​តាម​រយៈ​ គេហទំព័រ​ របស់​ គ​.​ជ​.​ប​ ដែល​ចំនួន​នេះ​ គឺ​ខ្ពស់​បើ​ធៀប​ទៅ​ នឹង​ចំនួន​ប្រជាពលរដ្ឋ​ដែល​ចុះ​ឈ្មោះ​ថ្មី​ជាង​ ៥៣​ម៉ឺន​នាក់​។​ លោក​បន្ដ​ថា​ ចំនួន​នេះ​ គឺ​មិន​ទាន់​រាប់​បញ្ជូន​ចំនួន​ប្រជាពលរដ្ឋ​ ដែល​ទៅ​មើល​ឈ្មោះ​បោះ​ឆ្នោត​តាម​សាលាឃុំ​ សង្កាត់​ និង​តាម​ទីប្រជុំជន​នៅ​ទូ​ទាំង​ប្រទេស​នោះ​ទេ​។​

​ជុំវិញ​រឿង​នេះ​ មន្ដ្រី​កម្មវិធី​ជាន់ខ្ពស់​ផ្នែក​អង្កេត​ របស់​អង្គការ​ ខុមហ្វ្រែល​ លោក​ កន​ សាវ៉ា​ង្ស​ មាន​ប្រសាសន៍​ថា​ អ្វី​ដែល​មានការ​លើក​ឡើង​ពី​ក្ដី​កង្វល់​ និង​ការ​បាក់ទឹកចិត្ដ​របស់​ប្រជាពលរដ្ឋ​ដែល​មិន​ទៅ​មើល​ឈ្មោះ​បោះ​ឆ្នោត​ នោះ​គឺជា​ការ​ពិត​ ដែល​វា​មិនមែន​ជា​ការ​លើក​ឡើង​តាម​បែប​ចរិត​នយោបាយ​អ្វី​នោះ​ទេ​។​ លោក​បន្ដ​ថា​ អ្វី​ដែល​អង្គការ​សង្គម​ស៊ី​វិល​លើក​ឡើង​ ពាក់ព័ន្ធ​ការ​បាក់ទឹកចិត្ដ​របស់​ពលរដ្ឋ​ មិន​ទៅ​ពិនិត្យ​មើល​ឈ្មោះ​បោះ​ឆ្នោត​នោះ​ មិនមែន​ជា​ការ​ដាក់​កំហុស​ទៅ​លើ​ គ​.​ជ​.​ប​ នោះ​ទេ​ ប៉ុន្ដែ​នេះ​គឺជា​បញ្ហា​នយោបាយ​។​

​មន្ដ្រី​កម្មវិធី​ជាន់ខ្ពស់​ផ្នែក​អង្កេត​ របស់​អង្គការ​ ខុមហ្វ្រែល​បន្ថែម​ទៀត​ថា​ ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​មានការ​ល្អ​ប្រសើរ​ ហើយ​ពលរដ្ឋ​មាន​ទឹកចិត្ដ​ទៅ​មើល​ឈ្មោះ​បោះ​ឆ្នោត​ និង​ទៅ​ចូលរួម​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ គឺ​មាន​តែ​ដំណោះស្រាយ​នយោបាយ​មួយ​ប៉ុណ្ណោះ​។​

​លោក​ កន​ សាវ៉ា​ង្ស​៖«អ​ញ្ចឹ​ង​ទៅ​មុខ​ទៀត​ គឺ​មាន​តែ​រឿង​មួយ​គឺថា​ ស្ថានភាព​នយោបាយ​ ធ្វើ​ម៉េច​ឲ្យ​ស្ថានភាព​នយោបាយ​ហ្នឹង​ ឲ្យ​វា​វិល​ត្រឡប់​មក​ឲ្យ​ដូច​ដើម​វិញ​ ឲ្យ​វា​មានការ​ចូលរួម​ពី​សហគមន៍​ជាតិ​ អន្ដរជាតិ​ ប្រព័ន្ធ​ព័ត៌មាន​ឯករាជ្យ​អី​ផ្សេងៗ​ហ្នឹង​ ហើយ​អ្នកនយោបាយ​មួយ​ចំនួន​ត្រូវធ្វើ​ការ​ដោះ​លែង​ ដល់​អ​ញ្ចឹ​ង​ទៅ​ ហ្នឹង​ស្ថានភាព​នយោបាយ​ ត្រឡប់​មក​ភាព​ដើម​ នាំ​ឲ្យ​មានការ​ប្រកួតប្រជែង​ទៅ​ ហ្នឹង​គឺជា​សេចក្ដី​ទុកចិត្ដ​មួយ​ ដែល​នាំ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​សហគមន៍​ជាតិ​ អន្ដរជាតិ​ ហ្នឹងហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ទុកចិត្ដ​ ហើយ​បើ​អត់​មាន​ដំណោះស្រាយ​ហ្នឹង​ទេ​ គឺ​បញ្ហា​នៅ​តែ​កើត​មាន​ឡើង​»​។​

​ប្រទេស​កម្ពុជា​ នឹង​មានការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ដ្រ​នីតិកាល​ទី​ ០៦​ នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​។​ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដើម្បី​មាន​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​នា​ពេល​ខាង​មុខ​បាន​ លុះត្រាតែ​បាន​ចុះ​ឈ​ញ​មោះ​ និង​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​របស់​ គ​.​ជ​.​ប​៕​

Share

Image
Image
Image