en     km
en     km

ហ្ស៊ិ​ម​បា​វ៉េ​ ៖​ មេ​រដ្ឋប្រហារ​ត្រូវ​បាន​តែងតាំង​ជា​អនុ​ប្រធានាធិបតី​

Share

​ហ្ស៊ិ​ម​បា​វ៉េ​ ៖​ បន្ទាប់​ពី​ចាក់ចេញ​ ពី​កងទ័ព​ដោយសារ​តែ​អាយុ​ចូល​និវត្តន៍​ អតីត​ឧត្តមសេនីយ៍​ កូ​ស្ដា​ន​ ទី​ណូ​ជី​វ៉េ​ន​ហ្កា​ ត្រូវ​បាន​តែងតាំង​ជា​អនុ​ប្រធានាធិបតី​ថ្មី​ ដែល​ប្រធានាធិបតី​ គឺ​ លោក​ អ៊ី​ម​ម៉ា​សុ​ន​ ម៉ា​ណាត់​កា​វ៉ា​។​

​ការ​តែងតាំង​អតីត​ឧត្តមសេនីយ៍​រូប​នេះ​ ធ្វើ​ជា​អនុ​ប្រធានាធិបតី​ គឺ​ធ្វើ​ឡើង​មួ​យស​ប្ដា​ហ៍​ តែ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​ចូល​និវត្តន៍​ពី​ស្ថាប័ន​យោធា​។​ លោក​ ជី​វ៉េ​ន​ហ្កា​ បាន​ដឹកនាំ​ធ្វើ​រដ្ឋ​ ប្រហារ​ទំលាក់​ប្រធានាធិបតី​ មូ​ហ្កា​បេ​ កាលពី​ថ្ងៃ​១៥​ វិច្ឆិកា​ ២០១៧​ ហើយ​ក្រោយមក​លោក​បាន​រៀបចំ​ផ្ទេរអំណាច​របស់​លោក​មូ​ហ្កា​បេ​ ឲ្យ​ទៅ​ប្រធានាធិបតី​ ម៉ា​ណាត់​កា​វ៉ា​។​

​ការ​តែងតាំង​ឧត្តមសេនីយ៍​រូប​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ ដើម្បី​តបស្នង​​គុណ​ដែល​លោក​បាន​បញ្ចប់​ការ​កាន់​អំណាច​រយៈ​ពេល​៣៧​ឆ្នាំ​ របស់​លោក​ រ៉ូ​បឺត​ មូ​ហ្កា​បេ​។​ ដំណើរការ​ នៃ​ការ​ទំលាក់​លោក​ រ៉ូ​បឺត​ មូ​ហ្កា​បេ​ ពី​អំណាច​កាលពី​ពេល​កន្លង​ទៅ​នោះ​ ត្រូវ​បាន​សារ​ព​ត៌​មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ថា​ ប្រទេស​ ចិន​ នៅ​ពីក្រោយ​ អំពើ​រដ្ឋប្រហារ​នោះ​ មូលហេតុ​ដែល​មានការ​ផ្សព្វផ្សាយ​ដូចនេះ​ ពីព្រោះ​តែ​មុន​រដ្ឋប្រហារ​ផ្ទុះ​ឡើង​ លោក​ឧត្តមសេនីយ៍​ ជី​វ៉េ​ហ្កា​ បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ ហើយ​រំលង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពេល​លោក​ត្រឡប់​មក​វិញ​ ស្រាប់តែ​មាន​រដ្ឋប្រហារ​នេះ​កើតឡើង​តែ​ម្ដង​។​ ក៏​ប៉ុន្ដែ​ដំណឹង​លេចឮ​នេះ​ ត្រូវ​បាន​ទីក្រុង​ប៉េ​កាំ​ង​ ចេញ​មុខ​បដិសេធ​ចោល​ ដោយ​អះអាង​ថា​ ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ​អ្វី​ទាំងអស់​ករណី​រដ្ឋប្រហារ​នៅ​ហ្ស៊ិ​ម​បា​វ៉េ​៕

Share

ព័ត៌មានទាក់ទង

Image