en     km
en     km

ចិន​ និង​ រុ​ស្ស៊ី​ គាំទ្រ​សំណើ​ អា​មេ​រិ​ក​ បិទ​ការ​នាំ​ប្រេង​ចូល​ប្រទេស​ កូរ៉េ​ខាងជើង​

Share

​វ៉ា​ស៊ិ​ន​តោន​ ៖​ នៅ​ទីបំផុត​ ប្រទេស​ ចិន​បាន​យល់ព្រម​ជាមួយ​អា​មេ​រិ​ក​ ដើម្បី​បន្ថែម​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ មួយ​ ដំណាក់កាល​ទៀត​ ដោយ​ការ​បិទ​ការ​នាំ​ប្រេង​ចូល​ប្រទេស​កូរ៉េ​ខាងជើង​ឲ្យ​បាន​ ៩០​ភាគរយ​ ដែល​ដើមដំបូង​ទីក្រុង​ប៉េ​កាំ​ង​ស្នើ​សុំ​ពន្យា​ពេល​ការ​ប្រជា​ជុំ​ក្រុមប្រឹក្សាសន្តិសុខ​ អង្គការសហប្រជាជាតិ​ ។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ អង្គការសហប្រជាជាតិ​ទាំង​ ១៥​ប្រទេស​ រួម​មាន​ចិន​ និង​រុ​ស្ស៊ី​ ផង​ មិន​បាន​ជំទាស់​សំណើ​របស់​អា​មេ​រិ​ក​ ករណី​បន្ថែម​ការ​ដាក់​ទណ្ឌកម្ម​មួយ​កម្រិត​ទៀត​លើ​ របប​ក្រុង​ព្យុះ​យ៉ាង​។​លោក​ ដូ​ណា​ល់​ត្រាំ​ ប្រធានាធិបតី​អា​មេ​រិ​ក​ បាន​សាទរ​ រុ​ស្ស៊ី​ និង​ចិន​ ដែល​គាំទ្រ​សំណើ​របស់​ អា​មេ​រិ​ក​។​ លោក​ត្រាំ​បាន​សរសេរ​លើ​ Tweeter​ របស់​លោក​ថា​ ពិភពលោក​ចង់បាន​តែ​សន្តិភាព​ប៉ុណ្ណោះ​ គឺ​មិន​ត្រូវ​ មរណភាព​នោះ​ទេ​។​

​តំណាង​ប្រទេស​ ចិន​ បាន​និយាយ​ថា​ ក្រុង​ប៉េ​កាំ​ង​បោះ​ឆ្នោត​គាំទ្រ​នេះ​ គឺ​មាន​ន័យ​ថា​ ប្រឆាំង​នឹង​កម្មវិធី​អាវុធ​នុយ​ក្លែ​អ៊ែ​រ​របស់​កូរ៉េ​ខាងជើង​យ៉ាង​ពិតប្រាកដ​។​ មុន​ការ​ប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ អង្គការសហប្រជាជាតិ​ ទីក្រុង​ព្យុះ​យ៉ាង​ បាន​អំពាវនាវ​សុំ​ឲ្យ​ស្ថាប័ន​អន្ដរជាតិ​មួយ​នេះ​ លែង​ដាក់​ទណ្ឌ​ក​កម្ម​លើ​កូរ៉េ​ខាងជើង​តទៅ​ទៀត​។​ ហើយ​ទីក្រុង​ព្យុះ​យ៉ាង​បាន​ទាមទារ​ឲ្យ​អា​មេ​រិ​ក​ បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​ទាំងស្រុង​លើ​ឧបទ្វីប​កូរ៉េ​។​ យ៉ាងណា​ ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង​នេះ​ គឺ​ដោយសារ​តែ​ទីក្រុង​ព្យុះ​យ៉ាង​ បាន​រំលោភច្បាប់​អន្តរជាតិ​ដែល​ហាមឃាត់​ការ​សាយភាយ​អាវុធ​ប្រល័យ​លោក​ ដោយ​បាន​បាញ់​កាំជ្រួច​ និង​អាវុធ​នុយ​ក្លែ​អ៊ែ​រ​ ជា​ច្រើន​លើក​មក​ហើយ​៕​ ប្រភព​ BBC

Share

Image
Image
Image