en     km
en     km

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដកំពង់ចាម​ ៖​ ករណី​មាន់​ងាប់​នៅ​ភូមិ​ត្រពាំង​ឬ​ស្សី​ កំពុង​រង់ចាំ​លទ្ធផល​ពិសោធន៍​

Share

​ភ្នំពេញ​ ៖​ កាលពីដើម​ស​ប្ដា​ហ៍​កន្លង​ទៅ​ មាន​ករណី​ មាន់​ឈឺ​ងាប់​ជា​បន្ដបន្ទាប់​ចំនួន​ ៣០​ក្បាល​ នាំ​ឲ្យ​កសិករ​មានការ​បារម្ភ​ជា​ខ្លាំង​ករណី​នេះ​ ដែល​ពួក​គេ​គិត​ថា​ ទំនងជា​ជំងឺផ្ដាសាយបក្សី​។​ ក៏​ប៉ុន្ដែ​ករណី​នេះ​ ប្រធាន​មន្ទីរ​កសិកម្ម​ករ​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្ដកំពង់ចាម​ និយាយ​ថា​អាជ្ញាធរ​ មិន​អាច​សន្និដ្ឋាន​ ថា​ ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ​ទេ​ គឺ​ត្រូវ​រង់ចាំ​លទ្ធផល​ពី​មន្ទីរពិសោធន៍​ជា​មុន​សិន​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

លោក​ គឹ​ម​ សា​វឿ​ន​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្ដកំពង់ចាម​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​កាលពី​ថ្ងៃ​ទី​២១​ ធ្នូ​ថា​ ពិតជា​មាន​មាន់​ងាប់​ប្រមាណ​ ៣០​ក្បាល​ពិតមែន​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឬ​ស្សី​ ឃុំ​ជយោ​ ស្រុក​ចំការលើ​។​ ប៉ុន្ដែ​អាជ្ញាធរ​មិន​អាច​សន្និដ្ឋាន​អ្វី​បាន​ទេ​ ដោយ​ត្រូវ​រង់ចាំ​លទ្ធផល​ពី​មន្ទីរពិសោធន៍​រាជធានី​ភ្នំពេញ​ជា​មុន​សិន​។​ លោប​ន្ដ​ថា​ មូលហេតុ​ដែល​មិន​អាច​សន្និដ្ឋាន​បាន​ភ្លាមៗ​ ពីព្រោះ​តែ​អាការ​ នៃ​ជំងឺ​ភាគច្រើន​មាន​រោគ​សញ្ញា​ប្រហាក់ប្រហែល​គ្នា​ដែល​ពិបាក​មើល​ដឹង​។​ ខណៈ​កំពុង​រង់ចាំ​លទ្ធផល​ មន្ដ្រី​ជំនាញ​ខាង​បសុព្យាបាល​បាន​ចុះ​ទៅ​ដល់​កន្លែង​ដែល​មាន​មាន់​ងាប់​នោះ​ ដើម្បី​ចាក់​ថ្នាំ​ សត្វ​មាន់​ដទៃ​ទៀត​ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្បែរៗ​នោះ​រួច​ហើយ​។​

​លោក​ គឹ​ម​ សា​វឿ​ន​៖«​បាទ​មាន​ងាប់​មួយ​ចំនួន​ ប៉ុន្ដែ​យើង​កំពុង​យក​សំណាក​ទៅ​វិទ្យាស្ថាន​ដើម្បី​ត្រួតពិនិត្យ​មើល​ ប៉ុន្ដែ​ទន្ទឹម​នឹង​ព័ត៌មាន​នៃ​ការ​យក​សំណាក​ហ្នឹង​ គឺ​ជំនាញ​បសុព្យាបាល​ ចុះ​ទៅ​ប្រតិបត្ដិការ​បាញ់ថ្នាំ​ និង​ចាក់​ព្យាបាល​មាន់​អស់នោះ​ហើយ​ តែ​យើង​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​អី​អស់ហើយ​ ២​ ថ្ងៃ​ ៣​ថ្ងៃ​ហើយ​បាទ​»​។​

​តាម​ការ​បញ្ជាក់​ពី​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រូប​នេះ​ គឺ​មាន​តែ​មាន់​ប៉ុណ្ណោះ​ ដែល​ឈឺ​ នឹង​ងាប់​ ដែល​មិន​មាន​ឆ្លង​ទៅ​សត្វ​ដទៃ​ទៀត​ ឬ​ក៏​មនុស្ស​ឡើយ​។​ មក​ដល់​ពេល​នេះ​អាជ្ញាធរ​ខេត្ដកំពង់ចាម​ នៅ​តែ​បន្ដ​តាមដាន​ស្ថានភាព​សត្វ​មាន់​ ទា​ នៅ​ក្នុង​ខេត្ដ​នេះ​នៅឡើយ​ ដោយ​បារម្ភ​ពី​ការ​រីក​រាលដាល​ នៃ​ជំងឺ​ទៅ​លើ​សត្វ​ចិញ្ចឹម​របស់​កសិករ​។​

​លោក​ គឹ​ម​ សា​វឿ​ន​ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ ដែល​ចិញ្ចឹមសត្វ​ មាន់​ ទា​ ត្រូវ​មានការ​ប្រុង​ប្រ័​ត្ន​ឲ្យ​បាន​ខ្ពស់​ប្រសិនជា​បានឃើញ​សត្វ​បក្សី​ វា​មាន​អាការ​សំកុក​ ហើយ​បើ​មាន​សត្វ​ងាប់​ ជា​បន្ដបន្ទាប់​ ត្រូវ​រូស​រាន់​ផ្ដល់​ដំណឹង​ទៅ​កាន់​មន្ដ្រី​ជំនាញ​នៅ​តាម​មូលដ្ឋាន​ ដើម្បី​ឲ្យ​មន្ដ្រី​អាច​មាន​វិ​ធនា​ការ​ទាន់​ពេលវេលា​ ទៅ​តាម​ការ​រក​ឃើញ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​សត្វ​ ឈឺ​ ឬ​ងាប់​នោះ​។​ ជាង​នេះ​លោក​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ កុំ​បរិភោគ​សត្វ​ដែល​ឈឺ​ងាប់​នោះ​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​ជំងឺ​ដែល​មាន​គ្រោះថ្នាក​ផ្សេងៗ​។​

​លោក​ គឹ​ម​ សា​វឿ​ន​៖«​ អ​ញ្ចឹ​ង​ សុំ​ឲ្យ​បងប្អូន​ទាំងអស់​ប្រុង​ប្រ័​ត្ន​ កុំ​ប៉ះពាល់​កុំ​ហូប​ ហើយ​បើ​ឃើញ​សត្វ​ស្លាប់​ សុំ​ឲ្យ​យក​ទៅ​កប់​ឲ្យ​បាន​ជ្រៅ​ ដោយ​រោយ​កំបោរ​នៅ​នឹង​រណ្ដៅ​ ហើយ​កប់​វា​ដោយ​រោយ​កំបោរ​ពីលើ​ផង​ ហើយ​កប់​ធ្វើ​ម៉េច​ កុំ​ឲ្យ​សត្វ​ឆ្កែ​ (​សុនខ​)​ អី​អាច​ទៅ​កាយ​ ទាញ​យក​មក​ខាងក្រៅ​បាន​ អ​ញ្ចឹ​ង​សូម​ការពារ​ ថែរក្សា​ទាំងអស់​គ្នា​ ដើម្បី​សុខភាព​សាធារណៈ​»​។​

​កាលពី​ដើមខែ​កន្លង​ទៅ​នេះ​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ឲ្យ​ដឹង​ថា​ ជំងឺ​គ្រុនផ្ដាសាយ​បក្សី​បាន​លេចឡើង​នៅ​ខេត្ដកំពង់ចាម​ ស្ថិត​ក្នុង​ឃុំ​ ត្រ​ពាំ​ព្រះ​ ស្រុក​ព្រៃឈរ​ បាន​បណ្ដាល​ឲ្យ​មាន់​ចំនួន​ ២០០​ក្បាល​បាន​ងាប់​។​ បន្ទាប់​ពី​អាជ្ញាធរ​បាន​ទៅ​ដល់​កន្លែង​មាន​សត្វ​ងាប់​នោះ​ និង​បាន​យក​សត្វ​មាន់​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​រាជធានី​ភ្នំពេញ​។​ ជា​លទ្ធផល​មន្ទីរពិសោធន៍​បង្ហាញ​ថា​ ៖«​ការ​ធ្វើ​តេស​កាលពី​ថ្ងៃ​ទី​០៦​ ខែធ្នូ​ បាន​បញ្ជាក់​ថា​ មាន់​ទាំងនោះ​បាន​ឆ្លង​វីរុស​ផ្ដាសាយ​បក្សី​ H5N1»៕

Share

Image
Image
Image