en     km
en     km

​គ​.​ជ​.​ប​អះអាង​ខ្លួនឯង​ថា​ជា​ស្ថាប័ន​កំពូល​មិនមែន​ជា​របស់​គណបក្ស​នយោបាយ​ទេ​

Share

​ភ្នំពេញ៖ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​ចោទ​ជា​សំណួរ​និង​ម​ញ្ចេ​ញ​មតិ​លើ​បណ្ដាញ​សង្គម​ថា​ បើ​គ្មាន​បក្ស​ប្រឆាំង​នេះ​ចូលរួម​ ហើយ​ថែម​ទាំង​អា​មេ​រិ​ក​និង​សហភាព​អឺរ៉ុប​ លែង​ជួយ​គាំទ្រ​ការ​បោះ​ឆ្នោត​ទៀត​នោះ​គឺ​គ្មាន​ន័យ​អ្វី​សម្រាប់​ស្ថាប័ន​រៀបចំ​បោះ​ឆ្នោតនៅ​កម្ពុជា​គឺ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​។​ ដោយសារ​រឿង​នេះ​ គ​.​ជ​.​ប​ បាន​ធ្វើការ​បំភ្លឺ​ទៅ​មជ្ឈដ្ឋាន​ទាំងនោះ​ ។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​បាន​ឲ្យ​ដឹង​ថា​គ​.​ជ​.​ប​ ជា​ស្ថាប័ន​កំពូល​របស់​ ជាតិ​និង​ជា​របស់​ប្រជាពលរដ្ឋ​ពោល​គឺ​មិនមែន​ជា​របស់​គណបក្ស​នយោបាយ​ឬ​បុគ្គល​ណាមួយ​ឡើយ​។​នេះ​បើ​យោង​តាម​សេចក្តី​បំភ្លឺ​របស់​គ​.​ជ​.​ប​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២១​ ខែធ្នូ​នេះ​។

​សេចក្តី​បំភ្លឺ​របស់​គ​.​ជ​.​ប​ធ្វើ​ឡើង​ស្រប​ពេល​រង​ការ​រិះគន់​ពី​សាធារណជន​ថា​ស្ថាន​ប័ន​គ​.​ជ​.​ប​ គ្មាន​ភាព​ឯករាជ្យ​ បន្ទាប់​ពី​អតីត​គណបក្សប្រឆាំង​ធំ​ជាងគេ​មួយ​ត្រូវ​បាន​រំលាយ​។​

​ទាក់ទង​សេចក្តី​បំភ្លឺ​របស់​គ​.​ជ​.​ប​ លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​គណៈ​ក​ម្មា​ធ​ការ​អ​ព្យា​ក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​កាត់​ថា​និក​ហ្វិ​ក​មាន​ប្រសាសន៍​ ថា​អង្គការ​របស់​លោក​នឹង​ធ្វើការ​ឃ្លាំមើល​ស្ថាប័ន​គ​.​ជ​.​ប​ចាប់ពី​ដំណើរ​បោះ​ឆ្នោត​រហូត​ដល់​ក្រោយ​បោះ​ឆ្នោត​ថា​តើ​គ​.​ជ​.​ប​នឹង​ធ្វើ​បាន​តាម​សេចក្តី​បំភ្លឺ​បាន​កម្រិត​ណា​។​«បើតាមសេចក្តីបំភ្លឺរបស់គ.ជ.បយើងនឹងតាមដានសង្កេតមើលអនុវត្តន៍កាងារដើម្បីតើគាត់សេចក្តីប្រកាស សេចក្តីបំភ្លឺគាត់អនុវត្តន៍ទៅតាមគោលការណ៍ច្បាប់រៀបចំការបោះឆ្នោតទេហើយតាមសេចក្តីបំភ្លឺរបស់គាត់អត់។»

​តែ​បែប​នេះ​ក្ដី​គ​.​ជ​.​ប​ ឲ្យ​ដឹង​ថា​សាធារណជន​មិន​គួរ​ធ្វើការ​វិនិច្ឆ័យ​ថា​គ​.​ជ​.​ប​ បាត់បង់​ភាព​ឯករាជ្យ​ភាព​មុន​លទ្ធផល​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​នេះ​ទេ​។​ គ​.​ជ​.​ប​ថា​ដំណើរការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្តិ​ទៅ​តាម​ ការ​គ្រោងទុក​។​

​គួរ​បញ្ជាក់​ថា​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​ប្រកាស​ថា​នឹង​មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៨​នោះ​ទេ​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​អវត្តមាន​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ ។​

​យ៉ាងនេះ​ក្ដី​ ប្រមុខ​រដ្ឋាភិបាល​សម្ដេច​ហ៊ុន​សែន​ អះអាង​ថា​ ទោះជា​គ្មាន​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ដោយ​ គណបក្ស​សង្គ្រោះ​ជាតិ​ក្ដី​ ក៏​មាន​គណបក្ស​រាប់​សិប​ទៀត​បាន​ត្រឿ​ម​ចូលរួម​រួច​ទៅ​ហើយ​៕​

Share

ព័ត៌មានទាក់ទង

Image