en     km
en     km

លោកដូណាល់ត្រាំគំរាមកាត់ផ្ដាច់ជំនួយប្រទេសបោះឆ្នោតប្រឆាំងអាមេរិកនៅUN

Share

សេតវិមានគំរាមកាត់ផ្ដាច់ជំនួយ ទៅប្រទេសដែល ប្រឆាំងសេចក្ដីសម្រេចរបស់អាមេរិកទទួល ដែនដីភាគខាងកើតនៃតំបន់ជេរុយសាឡឹម    ជារដ្ឋធានីនៃប្រទេសអ៊ីស្រាអ៊ែល។

តាមបណ្ដាញផ្សាយព័ត៌មានChannel News Asia ប្រទេស ដែលបានបោះឆ្នោត ប្រឆាំងសេចក្ដីសម្រេចរបស់អាមេរិក មាន១២៨ប្រទេស។ ប្រទេសបោះឆ្នោតអនុប្បវាទមាន ៣៥ប្រទេស និងប្រទេសគាំទ្រ អាមេរិកមាន ៩ប្រទេស។

សេតវិមាន ព្រមានថា ប្រទេសទាំងអស់នេះ នឹងប្រឈមុខនឹងការកាត់ជំនួយពីអាមេរិក។

សហរដ្ឋអាមេរិក ជាប្រទេសផ្ដល់ជំនួយ ច្រើនជាងគេ ដល់ប្រទេសក្រីក្រ ណាដែល ជួបគ្រោះ ធម្មជាតិ និងករណី សង្គ្រាម។ ប្រទេសផ្ដួចផ្ដើមឱ្យមានការបោះឆ្នោតលើសេចក្ដីសម្រេចនេះ គឺប្រទេសអេហ្ស៊ិប ដែលតំណាងរបស់ខ្លួននៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ប្រទេសប៉ាឡេស ដែលទាមទារឱ្យពិភពលោក ប្រឆាំង អាមេរិក បានប្រកាសស្វាគមន៍ ប្រទេស ដែលបានបោះឆ្នោតប្រឆាំង សេចក្ដីសម្រេចរបស់អាមេរិកករណីដែនដីភាគខាងកើតនៃតំបន់ជេរុយសាឡឹម ជារដ្ឋធានីនៃប្រទេសអ៊ីស្រាអ៊ែល។ តំណាង ប៉ាឡេស្ទីន​បានហៅជំហររបស់ប្រទេស បោះឆ្នោតប្រឆាំងសេតវិមានថា ជាការសម្រេចមួយមានលក្ខណៈសាកល និងផ្ដល់ យុត្តិធម៌ឱ្យប្រទេសប៉ាឡេស្ទីន។

តែបែបនេះក្ដី ដែនដីភាគខាងកើតនៃតំបន់ជេរុយសាឡឹម ជា បានក្លាយជារបស់អ៊ីស្រាអ៊ែល រួចទៅហើយ។ ដែនដីនេះ ត្រូវបានកងទ័ពអ៊ីស្រាអ៊ែលចូលកាន់កាប់ អំឡុងសង្រ្គាម អារ៉ាប់៦ថ្ងៃនៅឆ្នាំ១៩៦៧៕

Share

ព័ត៌មានទាក់ទង

Image