en     km
en     km

ហ្វី​លី​ពិន​ ៖​ លិច​សាឡា​ង​ដឹក​អ្នកដំណើរ​ ផ្ទុក​មនុស្ស​ ២៥១​នាក់​ដោយសារ​ព្យុះ​

Share

​ហ្វី​លី​ពិន​ ៖​ អ្នកនាំពាក្យ​ឆ្មាំ​សមុទ្រ​នៃ​ប្រទេស​ហ្វី​លី​ពិន​ បាន​និយាយ​ថា​ សាឡា​ង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ ដែល​មាន​អ្នក​ជិះ​ ២៥១​នាក់​ បាន​លិច​ដោយសារ​តែ​ការ​វាយប្រហារ​ របស់​ព្យុះ​បាន​កើតឡើង​នៅ​សមុទ្រ​ភាគ​ខាងកើត​ នៃ​ប្រទេស​ហ្វី​លី​ពិន​។​

​អ្នកនាំពាក្យ​បាន​បញ្ជាក់​ទៀត​ថា​ ទូក​នេសាទ​ និង​ឆ្មាំ​សមុទ្រ​ កំពុង​ជួយ​សង្គ្រោះ​អ្នកដំណើរ​ទាំងនោះ​ ហើយ​ដំណាលគ្នា​នេះ​ ឧ​ត្ថ​ម្ភ​ចក្រ​ជា​ច្រើន​គ្រឿង​ក៏​បាន​បញ្ជា​ឲ្យ​ទៅ​ជួយ​សង្គ្រោះ​ផង​ដែរ​។​

​អ្នកនាំពាក្យ​ផ្នែក​សង្គ្រោះ​បន្ទាន់​ នៃ​ក្រសួង​សន្ដិសុខ​ជាតិ​សមុទ្រ​ នៃ​ប្រទេស​ហ្វី​លី​ពី​ន​ លោក​ Juanito​ Diaz​ បាន​និយាយ​ថា​ គេ​មិន​ទាន់​កំណត់​អត្ដសញ្ញាណ​អ្នក​ធ្វើ​ដំណើរ​ទាំងនោះ​បាន​នៅឡើយ​ទេ​ តែ​ឆ្មាំ​សមុទ្រ​ បាន​និយាយ​ថា​ សាឡា​ង​នោះ​ ផ្ទុក​មនុស្ស​ ២៨០​នាក់​។​ យ៉ាងណា​ឧបទ្ទវហេតុ​ដូចនេះ​ តែងតែ​កើតឡើង​ នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពិន​ ដែល​សម្បូរ​ទៅ​ដោយ​កោះ​ ហើយ​រង​ការ​វាយប្រហារ​ ដោយ​ព្យុះ​គ្រប់​រដូវ​ទាំងអស់​៕​ ប្រភព BBC

Share

ព័ត៌មានទាក់ទង

Image