en     km
en     km

មូលដ្ឋានកងទ័ពអាមេរិកកោះហ្គោមរៀបចំការពារការបាញ់កាំជ្រួចរួចរាល់អស់ហើយ

Share

អាមេរិក៖ ការិយាល័យសន្ដិសុខរបស់សហរដ្ឋអាមេរិកនៅមូលដ្ឋានកងទ័ពអាកាសកោះហ្គោមនៃតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវ​បានរាយការណ៍មកថា បានរៀបចំប្រព័ន្ធការពារវាយប្រហារការបាញ់កាំជ្រួចរួចរាល់អស់ហើយ។

តាមទីភ្នាក់ងារសារព័ត៌មាន AP មូលដ្ឋានទ័ពអាកាសកោះហ្គោមបានប្រកាសពីសុវត្ថិភាពការពារកាំជ្រួចករណីមានការបាញ់ប្រហារពីសំណាក់កូរ៉េខាងជើងនោះ ធ្វើឡើងដោយការបង្ហាញការធ្វើសមយុទ្ធមួយនៅលើកោះនេះ។

កោះហ្គោមគឺជាមូលដ្ឋានកងទ័ពអាកាសរបស់អាមេរិកដែលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឬឯនាយបន្ថិចនៃសមុទ្រជប៉ុនដែលជាគោលដៅនៃការវាយប្រហារដោយកាំជ្រួចរបស់កូរ៉េខាងជើងព្រោះកន្លងមកក្រុងព្យុងយ៉ាងបានព្រមានថា គេអាចបាញ់កំទេចកោះហ្គោមបានយ៉ាងងាយបំផុត។

កោះហ្គោម និងកូរ៉េខាងជើងមានចម្ងាយ ៣ពាន់គីឡូម៉ែត្រពីគ្នា ។

កោះហ្គោមផ្ទុកទៅដោយយន្ដហោះចម្បាំងទំនើបៗ ដូចជា យន្ដហោះ B-52 យន្ដហោះ B-1  B-2  និងយន្ដហោះប្រតិកម្មលឿនជាងសំឡេងជាច្រើនទៀត។កោះហ្គោមក៏ជាទីតាំងឈរជើងនៃនាវាចម្បាំងធំៗរបស់អាមេរិកផងដែរ៕

Share

ព័ត៌មានទាក់ទង

Image