en     km
en     km

ស៊ី​ម៉ាក់​ បោសសម្អាត​គ្រាប់​មីន​បាន​ប្រមាណ​ជាង​ ៣​ម៉ឺន​គ្រាប់​ ក្នុង​ឆ្នាំ​២០១៧

Share

​ភ្នំពេញ​៖​ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ ស៊ី​ម៉ាក់​ បាន​បង្ហាញ​របាយការណ៍​ពី​សកម្មភាព​បោសសម្អាត​មីន​ និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ឆ្នាំ​២០១៧​នេះ​ ដោយ​ បាន​បោសសម្អាត​ដី​មាន​កប់​គ្រាប់​មីន​ និង​ផ្ទៃដី​ចម្ការ​ដែល​មាន​គ្រាប់​មីន​បាន​ចំនួន​ ៨៦៣៦​ហិច​តា​ ។​ ក្នុង​នោះ​កម្ទេច​ចោល​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​គ្រប់​ប្រភេទ​បាន​ចំនួន​ ៣៧៤៤៨​គ្រាប់​។​ នេះ​បើ​យោង​តាម​ការ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ ហេង​ រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ កាលពី​ថ្ងៃ​ទី​១៨​ ខែធ្នូ​។​

​បន្ថែម​តែ​ពី​ការ​រុករក​ឃើញ​គ្រាប់​មីន​ និង​កម្ទេច​ចោល​ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ក៏​មានការ​ងារ​អប់រំ​ដល់​ពលរដ្ឋ​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​គ្រាប់​មីន​ រួម​ជាមួយ​និង​ការងារ​ស្រាវជ្រាវ​ ដើម្បី​កំណត់​ទីតាំង​គ្រាប់​មីន​ គ្រាប់បែក​ចង្កោម​ និង​គ្រាប់បែក​គីមី​ ព្រមទាំង​ការ​ហ្វឹកហ្វឺន​កំរិត​ជាតិ​ និង​កំរិត​អន្ដរជាតិ​សម្រាប់​មន្ដ្រី​ នៃ​អង្គភាព​ស៊ី​ម៉ាក់​ផង​ដែរ​។​

​ទន្ទឹម​នឹង​ការ​បង្ហាញ​ពី​របាយការណ៍​សកម្មភាព​ការងារ​ អគ្គនាយក​ស៊ី​ម៉ាក់​ ក៏​បាន​ដាក់​បង្ហាញ​ពី​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​សកម្មភាព​កំចាត់​មីន​ឆ្នាំ​២០១៨-២០២៥​ផង​ដែរ​ ដែលមជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ នឹង​ធ្វើការ​បោសសម្អាត​គ្រាប់​មីន​ និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ លើ​ផ្ទៃដី​ចម្ការ​ប្រមាណ​ចំនួន​ ១១៦​គីឡូម៉ែត្រ​ក្រឡា​ ជា​ការ​ឆ្លើយ​តប​ទៅ​តាម​សំណើរ​បន្ទាន់ៗ​ចំនួន​ ៩០០០​​ហើយនឹង​អាច​បោសសម្អាត​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ ចំនួន​ ៥០០០០​គ្រាប់​។​

​មជ្ឈមណ្ឌល​កម្ម​ភាព​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ ស៊ី​ម៉ាក់​ គឺជា​ស្ថាប័ន​បោសសម្អាត​មីន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ អង្គភាព​កំចាត់​មីន​មួយ​នេះ​បាន​ដាក់​ចេញ​នូវ​កម្មវិធី​ការងារ​គន្លឹះ​ចម្បង​ចំនួន​បួន​ ដើម្បី​ “​សង្គ្រោះ​ជីវិត​ និង​គាំទ្រ​ការ​អភិវឌ្ឍន៍​សំរាប់​ប្រទេស​កម្ពុជា​”​ ។​ ​កម្មវិធី​ទាំងនោះ​រួម​មាន​ កម្មវិធី​ស្រាវជ្រាវ​ និង​កាត់​ប​ន្ថា​យ​បង្រួញ​ផ្ទៃដី​ដែល​មាន​មីន​ កម្មវិធី​បោសសម្អាត​មីន​ និង​យុទ្ធ​ភ័​ន្ឌ​មិន​ទាន់​ផ្ទុះ​ កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​កាត់​បន្ថយ​ពី​គ្រោះថ្នាក់​មីន​ និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ និង​កម្មវិធី​ហ្វឹកហ្វឺន​ និង​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​លើ​វិស័យ​បោសសម្អាត​មីន​៕

Share

Image
Image
Image