en     km
en     km

វៀតណាមមានផែនការនាំឈើទៅអឺរ៉ុបឱ្យកើនជិតមួយពាន់លានដុល្លារនៅឆ្នាំ២០២០

Share

សមាគមជំនួញព្រៃឈើ នៃប្រទេសវៀតណាមបានព្យាករណ៍ថា នៅឆ្នាំ២០២០ ការនាំឈើទៅកាន់ទីផ្សារអឺរ៉ុបនឹងកើនជិតមួយពាន់លានដុល្លារដែល កើនពីជាង៧រយឡើងទៅ ចាប់ពីឆ្នាំ២០១៧នេះ ។

លោក ង្វៀន តុន គៀន អគ្គលេខាធិការរបស់សមាគម បាននិយាយថា ការនាំឈើពីវៀតណាមទៅទីផ្សារអឺរ៉ុបនៅរយៈពេលចុងក្រោយនេះ បានកើនពី ៦៥០លានដុល្លារ ទៅជាង ៧០០លានដុល្លារ តែដល់ឆ្នាំ ២០២០ នឹងកើនមួយពាន់លានដុល្លារអាមេរិក។

ប្រទេសនៅអឺរ៉ុបដែលទទួលទិញឈើពីវៀតណាម គឺ អាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងអ៊ីតាលី។ តាមធម្មតាតម្រូវការរបស់ទីផ្សារអឺរ៉ុប ត្រូវឈើ រហូត៨០ពាន់លានដុល្លារ។​តែវៀតណាម តម្រូវការបានតែ ១៥ទៅ ២០ភាគរយប៉ុណ្ណោះ។

តាមទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA ក្រៅពីទីផ្សារនៅអឺរ៉ុប គឺ អាមេរិក ចិន ជប៉ុន កាណាដា និងកូរ៉េខាងត្បូងក៏ជាទីផ្សារនាំផលិតផលឈើពីវៀតណាមផងដែរ៕

Share

ព័ត៌មានទាក់ទង

Image