en     km
en     km

មូលហេតុកើតជំងឺប្រកំាងនិងវិធីព្យាបាល

Share

ភ្នំពេញ៖ ជំងឺប្រកំាង ឬដែលយើងអាចហៅម្យ៉ាងទៀតថា ជំងឺឈឺក្បាល គឺកើតមានទៅលើមនុស្សគ្រប់គ្នាទំាងអស់ គ្រាន់តែថាអ្នកខ្លះជាសះស្បើយដោយមិនបាច់ប្រើថ្នំាព្យាបាល និងអ្នកខ្លះទៀតតម្រូវឱ្យទៅជួបអ្នកឯកទេសដើម្បីព្យាបាល។  តើអាការៈ ជំងឺប្រភេទនេះ បណ្ដាលមកពីអ្វី ហើយធ្វើដូចម្ដេចទើបព្យាបាល ជាសះស្បើយឡើងវិញ?

បើតាមគេហទំព័រមួយ ឈ្មោះថា Camboload ដែលបានដកស្រង់ឯកសារចេញពីគេហទំព័រ  BrightSide បានកំណត់ពីប្រភេទនៃជំងឺឈឺក្បាល។ នៅក្នុងនោះគេបានបែងចែក ប្រភេទនៃជំងឺក្បាល និងវិធីព្យាបាលមួយចំនួនដូចជា៖

  • ការឈឺក្បាលបណ្តាលមកពីភាពតានតឹង ដែលគេនិយមប្រើពាក្យថាកើតស្រ្តេស។ ជំងឺនេះកើតមានទ្បើងជាញឹកញាប់បំផុតនៅលើពិភពលោក ដែលយ៉ាងហោចណាស់មនុស្សគ្រប់គ្នាជួបប្រទះម្តងដែរក្នុងឆាកជីវិតរបស់ខ្លួន។

វិធីព្យាបាលជំងឺនេះ គឺអ្នកជំងឺអាចប្រើប្រាស់ថ្នំាបំបាត់ការឈឺចាប់ដើម្បីកាត់បន្ថយពីភាពតានតឹងអារម្មណ៍ ឬស្រ្តេស ដែលជាបុព្វហេតុបណ្តាលឱ្យអ្នកឈឺក្បាល។ ប៉ុន្តែប្រសិនបើអាការៈនៃជំងឺនេះមិនធូរស្បើយទេនោះ អ្នកជំងឺត្រូវតែទៅពិភាក្សាជាមួយអ្នកឯកទេសខាងជំងឺនេះ ហើយលោកអ្នកត្រូវឧស្សាហ៍ហាត់ប្រាណផងដែរ ។ឧទាហរណ៍ក្រលេងស្មា និងក ចុះទ្បើង ឱ្យបានញឹកញាប់ ឬចេញខាងក្រៅបន្ទប់ដើម្បីស្រួបយកខ្យល់អាកាសបរិសុទ្ធ។

  • ចំណែកអ្នកដែលឈឺងុំនៅក្នុងក្បាល ការឈឺក្បាលប្រភេទនេះបណ្តាលមកពីឆ្អឹង ហើយវាឧស្សាហ៍កើតទ្បើងជាញឹកញាប់ពេលលោកអ្នកមានជំងឺគ្រុនក្តៅ ហើយវាបណ្តាលឱ្យលោកអ្នកមានអាការៈហើមមុខ ឈឺថ្ងាស ថ្ពាល់ និងឈឺឆ្អឹងថ្គាម អាការៈបែបនេះឧស្សាហ៍កើតមានទ្បើងនៅពេលលោកអ្នកមានជំងឺផ្តាសាយ។

ចំពោះជំងឺឈឺក្បាលងុំនៅក្នុងក្បាលនេះមិនងាយបាត់ទៅវិញដោយខ្លួនឯងនោះទេ ដែលអ្នកជំនាញផ្តល់អនុសាសន៏ថា អ្នកមានអាការៈដូចនេះ ត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីចាក់អង់ទីករការពារ ឬប្រើប្រាស់ថ្នំាបំបាត់ការឈឺចាប់។

រោគសញ្ញានៃការឈឺក្បាលនេះអ្នកនឹងមានអារម្មណ៍ថាមានសម្ពាធយ៉ាងខ្លំាង និងមានការឈឺចាប់នៅលើថ្ងាសរបស់អ្នក និងនៅម្តុំបរិវេណនៃរោមចិញ្ចើម និងនៅក្រោមភ្នែក។ ជាធម្មតាការឈឺចាប់នេះនឹងធ្វើឱ្យអ្នកឈឺកាន់តែខ្លំាងនៅពេលដែលអ្នកធ្វើចលនាក្បាលរបស់អ្នក។ មូលហេតុនៃជំងឺនេះគឺបណ្តាលមកពីរលាកសាច់ដុំ។

  • ជំងឺឈឺក្បាលប្រកំាង ឬឈឺមួយចំហៀងក្បាល​

ចំពោះជំងឺនេះគឺវាមានទំនាក់ទំនងជាមួយនឹងដំណើរការរំលាយអារហារ និងរីករាលដាលដល់សរសៃឈាមនៅក្នុងខួរក្បាល។ ជំងឺប្រកំាងនេះក៏អាចជាជំងឺដំណរពូជមួយផងដែរ។

បច្ចុប្បន្នមិនមានការព្យាបាលការឈឺក្បាលប្រកំាងនោះទេ ទោះបីជាការព្យាបាលមួយចំនួនអាចជួយបន្ថរោគសញ្ញាក៏ដោយ។ តែអ្នកដែលមានជំងឺនេះគឺត្រូវតែទៅជួបគ្រូពេទ្យដើម្បីជ្រើសរើសការប្រើប្រាស់ថ្នំាឱ្យបានត្រឹមត្រូវ ជាពិសេសអ្នកជំងឺត្រូវធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់នឹងជួយឱ្យអ្នកមានសុខភាពល្អ។

  • ជំងឺឈឺក្បាលដែលផ្តុំមួយកន្លែង៖ ជំងឺនេះកម្រកើតទ្បើងណាស់ជាទូទៅ។ ហើយវាកើតទ្បើងតែមួយភាគរយប៉ុណ្ណោះ ដែលជំងឺនេះកើតទ្បើងទៅលើបុរសច្រើនជាងស្រ្តី។

រោគសញ្ញានៃជំងឺនេះបណ្តាលឱ្យឈឺចាប់ជុំវិញភ្នែករបស់អ្នក ហើយជាទូទៅឈឺនៅផ្នែកម្ខាងនៃក្បាលរបស់អ្នកជំងឺ។ ជំងឺនេះកើតទ្បើងជាញឹកញាប់អំទ្បុងពេលគេង។ ភាពឈឺចាប់នៃជំងឺនេះជំងឺនេះជាធម្មតាមានរយៈពេល១៥នាទី ទៅ១ម៉ោង។ អ្នកជំងឺមិនអាចព្យាបាលជំងឺនេះដោយខ្លួនឯងបាននោះទេ ព្រោះការព្យាបាលជំងឺនេះមានភាពលំបាកបន្តិចដោយសារការឈឺចាប់នៃជំងឺនេះលេចទ្បើង ហើយបាត់ទៅវិញដោយឯកឯង។ ការណ៍នេះមានតែគ្រូពេទ្យទេដែលអាចជួយអ្នកក្នុងការដោះស្រាយពីបញ្ហានេះបាន។

  • ឈឺក្បាលធេងធោង ជាទូទៅគេសង្កេតឃើញថាជំងឺនេះបណ្តាលមកពីកត្តាគ្រឿងស្រវឹង។ គេសង្កេតឃើញថាមនុស្សជាញឹកញាប់ឈឺក្បាលបន្ទាប់ពីផឹកស្រា។ គេរកឃើញថានៅពេលជាតិអាល់កុលចូលទៅក្នុងខ្លួនហើយនោះ នឹងធ្វើឱ្យបាត់បង់ជាតិទឹក និងកង្វះជាតិទឹក ដែលជាមូលហេតុធ្វើឱ្យឈឺក្បាលខ្លំាង។ ចំពោះវិធីព្យាបាល គឺត្រូវប្រើថ្នាំបំបាត់ការឈឺចាប់ ផឹកទឹកឱ្យបានច្រើន និងទទួលទានដំណេកឱ្យបានគ្រប់គ្រាន់៕

Share

Image
Image
Image