របាយការណ៍មួយរបស់អង្គការសហប្រជាជាតិផ្នែកជនភៀសខ្លួនបានចេញផ្សាយថា កំណើនជនភៀសខ្លួនក្នុងរយៈពេលមួយឆ្នាំ នៅឆ្នាំ២០១៧ មានរហូតដល់ទៅ ២៥៨លាននាក់ ដែលចំនួននេះ មានអត្រា៤៩ភាគរយ គឺខ្ពស់ជាខ្លាំងចាប់តាំងពីឆ្នាំ ២០០០មកនោះ។
តាមរបាយការណ៍របស់ UN ដដែលនេះ ជនភៀសខ្លួន កើតឡើងដោយសារករណីជាច្រើន រួមមានសង្រ្គាម ការចំណាកស្រុកដោយបង្ខំ និង ករណីគ្រោះធម្មជាតិ។
ទីភ្នាក់ងារសារព័ត៌មានAP បានចុះផ្សាយដែរថា ការផ្សព្វផ្សាយរបាយការណ៍នេះ គឺធ្វើឡើងដើម្បី រម្លឹកទិវាចំណាកស្រុកអន្តរជាតិនៅថ្ងៃចន្ទទី១៨ធ្នូ។
ជាការកត់សម្គាល់ កំណើនជនភៀសខ្លួន ដែលកើនខ្លាំងជាងគេ គឺ ករណីសង្រ្គាមនៅប្រទេសស៊ីរី អំពើភេរវកម្មនៅទ្វីបអាហ្រ្វិក និងសង្រ្គាមភេរវកម្មនៅ អ៊ីរ៉ាក់ ៕
Post Views: 214