en     km
en     km

អ្នកស្រី បូវ សោភា៖ អ្នកស្រី ទេព វនី្ន អស់សង្ឃឹមថា នឹងអាចត្រូវបានដោះលែឆាប់ៗនេះ

Share

 

ភ្នំពេញ៖ អ្នកស្រី បូវ សោភាសកម្មជនដីធ្លីនៅតំបន់បឹងកក់បានឱ្យដឹងថា អ្នកស្រី ទេព វនី្ន ដែលជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស កំពុងរង់ចាំការសម្រេចរបស់តុលាការតែអ្នកស្រីថា សកម្មជនដីធ្លីដ៏ឆ្នើមរូបនេះគ្មានតម្រុយថាអាចត្រូវបានដោះលែងឆាប់ៗនេះទេ។ កញ្ញា ជាតា រាយការណ៍ជូន៖

 

 

ការបញ្ជាក់របស់អ្នកស្រី បូវ សោភា ដូចនេះ បន្ទាប់អ្នកស្រីពីបានជួបសួរសុខទុក្ខអ្នកស្រី ទេវនី្ន នៅក្នុងពន្ធនាគារកាលពីពេលកន្លងទៅថ្មីៗនេះ ។សកម្មជនដីធ្លីសហគមន៍បឹងកក់រូបនេះ ប្រាប់វិទ្យុស្ត្រីថា អ្នកស្រីក្ដី អ្នកស្រីទេពវន្នីក្ដី អស់សង្ឃឹមថា គ្មានថ្ងៃដោះលែង។

អ្នកស្រី បូវ សោភា​៖«បញ្ហានយោបាយណឹងវាអាចជះឥទ្ធិពលទៅលើគាត់ចឹងតម្រុយដែលមានការដោះលែងណឹង ចឹងយើងអត់ទាន់មានសង្ឃឹមទាល់តែសោះ។ ពួកយើងអត់ទាន់ដឹងបានទេថា គាត់ត្រូវចូលតុលាការនៅពេលណាទេ គឺពួកយើងអត់ទាន់ដឹងទាល់តែសោះ »។

អ្នកស្រី បូវ សោភា បានបញ្ជាក់ឱ្យដឹងពីស្ថានភាពរបស់អ្នកស្រី ទេព វនី្ន ទៀតថា សុខភាពផ្លូវចិត្តរបស់អ្នកស្រីទេពវនី្ន គឺទទួលរងសំពាធជាច្រើន។

អ្នកស្រី បូវ សោភា​៖«និយាយរួមវានៅក្នុងវាប៉ះពាល់អារម្មណ៍ផ្លូវចិត្តច្រើន ដោយសារអត់មានពេលវេលា ​ថែកូន ​ហើយណាមួយគាត់ជាស្រ្ដីម្នាក់ដែលទើបតែបែកបាក់ក្រុមគ្រួសារថ្មីៗ ចឹងកូនគាត់ត្រូវបាត់បង់ភាពកក់ក្ដៅពីក្រុមគ្រួសារ»។

ករណីអ្នកស្រី ទេព វន្នីនេះ គឺយ៉ាងតិចណាស់ សង្គមស៊ីវិលជាតិ និងអន្តរជាតិ ជិត៣០ កាលកន្លងទៅបានចេញសេចក្ដីថ្លែងការណ៍ទាមទារឱ្យតុលាការកម្ពុជាទម្លាក់បទចោទលើស្រី្តសកម្មជនដីធ្លីរូបនេះ ដោយចាត់ទុកថា​ ជាការចាប់ខ្លួនបំពានលើ  ​ច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិដោយលើកហេតុផលថា អ្នកស្រីទេពវន្នីធ្វើសកម្មភាពកន្លងមកដើម្បីជួយអ្នកមានវិបត្តិ    ដីធ្លី និងសង្គមតែប៉ុណ្ណោះ។

 

អ្នកស្រី ទេព វ៉ាន់នី ក្នុងពេលមានការប៉ះទង្គិចជាមួយប៉ូលីស កាលពីខែកក្កដា ឆ្នាំ២០១៣ ។  (ប្រភពរូបពី Erika Pineros)

 

បែបនេះក្ដី អ្នកនាំពាក្យក្រសួងយុត្តិធម៌ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ករណីអ្នកស្រី ទេព វន្នី គឺបញ្ហាច្បាប់ និងតុលាការហើយថា ភស្តុតាងដាក់បន្ទុកលើអ្នកស្រី គឺមានគ្រប់គ្រាន់។

សូមរម្លឹកថា អ្នកស្រីទេពវន្នីត្រូវបានកាត់ទោស ២ឆ្នាំ៦ខែ  ករណីហិង្សានៅឆ្នាំ២០១៣ នៅពេលអ្នកស្រីចូលរួមការតវ៉ាមួយនៅខាងមុខផ្ទះសម្ដេចនាយករដ្ឋមន្ត្រី។គិតពីថ្ងៃចាប់ខ្លួនអ្នកស្រីនៅថ្ងៃ ១៥សីហា ឆ្នាំ ២០១៦ មកដល់ពេលនេះ អ្នកស្រីបានស្ថិតនៅក្នុងការឃុំខ្លួន ១ឆ្នាំ​ ៤ខែហើយ៕
 

Share

ព័ត៌មានទាក់ទង

Image