en     km
en     km

សម្ដេចហ៊ុនសែនថាកុំធ្វើជាសត្វឆ្កែ គ្រាន់តែដើម្បីឆ្អឹង១ដុំ  កម្ពុជាត្រូវតែមានអធិបតេយ្យភាព

Share

ភ្នំពេញ៖ សម្តេច នាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសជំហរម៉ឺងម៉ាត់ជាថ្មីម្ដងទៀតថា រាល់កិច្ចការរបស់កម្ពុជា ត្រូវតែកំណត់ដោយផ្ទៃក្នុងកម្ពុជា មិនឱ្យកំណត់ដោយបរទេសនោះទេ ដែលសម្តេច សែនថា បើអ្វីៗស្ថិតនៅលើបរទេសគឺ« ខ្មែរគឺជាឆ្កែសុទ្ធ ដើរតាមអញបាន អញទម្លាក់ឆ្អឹងឱ្យឯងស៊ី»។សម្ដេចប្រមុខរដ្ឋាភិបាលព្រមានវិញថា បើគេបិទទិដ្ឋាការមិនឱ្យយើងចូលប្រទេសគេ គឺយើងក៏បិទទិដ្ឋាការប្រទេសទាំងនោះដែរ។

សម្ដេចហ៊ុនសែនមានប្រសាសន៍យ៉ាងដូច្នេះថា៖

 ប្រសាសន៍សម្តេច ហ៊ុន សែន ដូចនេះត្រូវបានអង្គភាពសារព័ត៌មានក្នុងស្រុកមួយបង្ហោះជាសារណៈនាថ្ងៃទី១៧ ធ្នូនេះ។

កន្លងមកអ្នក​វិភាគមួយចំនួនដែលផ្ដល់បទសម្ភាសអោយវិទ្យុស្ត្រី  បានទទូចថា ជម្លោះកម្ពុជា កន្លងមក ដោយសារតែបរទេសជួយសម្របសម្រួលទើប កម្ពុជាស្គាល់ការអភិវឌ្ឍមកដល់ពេលនេះ។ តែយ៉ាងនេះក្ដីបក្សកាន់អំណាច ក៏ដូចសម្ដេច ហ៊ុន សែន អះអាងថា បើគ្មានថ្ងៃ ៧ មករាក៏គ្មានថ្ងៃនេះដែរ។

សម្តេចនាយករដ្ឋមន្ត្រី បានប្រតិកម្មបែបនេះ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីជាច្រើនពាន់នាក់ នៅ សាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១៧នេះ។

ប្រតិកម្មរបស់សម្តេច ហ៊ុន សែន ជាថ្មីម្ដងទៀតនេះ គឺជាការវាយបកទៅលើ  សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានចាត់វិធានការដាក់ទណ្ឌកម្មមួយចំនួនលើប្រទេសកម្ពុជា ដូចជា ការរឹតបន្តឹងទិដ្ឋាការដល់មន្រ្តីកម្ពុជាមួយចំនួន និងគ្រួសាររបស់ពួកគាត់មិនឱ្យចូលទឹកដីអាមេ រិក ប្រទេសក្នុងសហភាពអឺរ៉ុប ក្រោមហេតុផលមួយ ដោយចោទថា ធ្វើឱ្យខូចដល់លទ្ធិប្រជាធិបតេយ្យកម្ពុជា។

សភាអឺរ៉ុប បានអនុម័ត ស្នើឱ្សគណៈកម្មាការសហគមន៍អឺរ៉ុប បង្កកប្រាក់របស់មន្រ្តីជាន់ខ្ពស់កម្ពុជា និងស្នើឱ្យសមាជិកអឺរ៉ុប លុបការអនុគ្រោះពន្ធ និងការនាំចូលពីកម្ពុជាផងដែរ។

ទាំងអាមេរិកនិងសហភាពអឺរ៉ុប មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ជិត៨០ភាគរយ ។ភាគប្រទេសទាំង២នេះជាទីផ្សារសម្លៀកបំពាក់ធំជាងគេ របស់កម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image