en     km
en     km

សម្តេចហ៊ុន សែនថាបក្សសង្គ្រោះជាតិគ្មានថ្ងៃត្រទ្បប់ទ្បើយមានតែបង្កើតបក្សថ្មី

Share

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានលើកទ្បើងថាគណបក្សសង្គ្រោះជាតិមិនអាចកើតទ្បើងសារជាថ្មីនោះទេ ដែល   សម្តេច ថា មានតែវិធីមួយគត់គឺបង្កើតបក្សថ្មីមួយទៀត។

ការថ្លែងដូចនេះ ខណៈសម្តេច ជួបសំណេះសំណាលជាមួយតំណាងកម្មករ កម្មារិនីនៅសាលមហាស្រពកោះពេជ្យ។ នេះបើតាមទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន បង្ហោះផ្សាយនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នំា២០១៧នេះ។

សំណេរទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន បានឱ្យដឹងទៀតថា ដោយសារមានការខ្សឹបខ្សៀវ និងការប្រឌិតព័ត៌មានមិនពិតដដែលជាដដែលអំពីការរស់ទ្បើងវិញ នៃអតីតបក្សសង្គ្រោះជាតិ សម្តេច ហ៊ុន សែន មានប្រសាសន៏ថា អតីតបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយហើយ ដោយសារសាលដីការតុលាការកំពូលគឺចប់ស្ថាពរហើយ។ ការណ៍នេះឈ្មោះអតីតបក្សនេះគឺគ្មានកើតទ្បើងសារជាថ្មីតទៀតទ្បើយ។ តាមសំណេរខ្លឹមសារដើមរបស់សម្តេច ហ៊ុន សែន បានលើកទ្បើងយ៉ាងដូច្នេះថា «ខ្ញុំសូមឱ្យយោបល់ខ្លះៗ ដែលអាចមានប្រយោជន៏ ហើយកុំឱ្យខាតពេលច្រើន គឺមានតែវិធីមួយគត់ គឺបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែងតាមលក្ខណៈប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតខាងមុខ គឺវាប្រសើរជាងដើរនិយាយឃោសនាមិនពិត ហើយខាតបង់ពេលវេលាកាន់តែច្រើន»។

ជុំវិញការលើកទ្បើងនេះមន្រ្តីទទួលបន្ទុកផ្នែកអង្កេតជាន់ខ្ពស់នៃអង្គការខុមហ្រ្វែល លោក កង សាវង្ស បានផ្តល់បទសម្ភាសឱ្យវិទ្យុស្រ្តីដឹងនាថ្ងៃនេះថា ទោះបីជារាជរដ្ឋាភិបាលបានបើកភ្លើងខៀវយ៉ាងនេះក្ដីតែលោកថាតំណាងរាស្រ្ត និងមន្រ្តីជាន់ខ្ពស់បក្សសង្រ្គោះជាតិ ១១៨រូបក៏លំបាកក្លាយជាថ្នាក់ដឹកនាំបក្សថ្មីនេះដែរ។

ការណ៍នេះលោកថា ប្រសាសន៏របស់សម្តេច ហ៊ុន សែន មិនទាន់អាចបញ្ជាក់បានទេថាតំណាងរាស្រ្តរបស់គណ​បក្សសង្គ្រោះជាតិអាចចូលរួមប្រកួតប្រជែងជាមួយបណ្តាគណបក្សផ្សេងៗទៀតនាពេលខាងមុខនោះទ្បើយ ដោយសារតែមន្រ្តីជាន់ខ្ពស់១១៨រូប របស់គណបក្សសង្គ្រោះជាតិត្រូវបានសាលដីកាតុលារកំពូលមិនអនុញ្ញាតឱ្យធ្វើនយោបាយរយៈពេល៥ឆ្នំា៕

Share

ព័ត៌មានទាក់ទង

Image