en     km
en     km

អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ខ្លាំង​ក្នុង​រង្វង់​១៣​អង្សា​នៅ​តំបន់​ជួរ​ភ្នំ​

Share

ភ្នំពេញ៖ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​ប្រកាស​ឲ្យ​ដឹង​ថា​សីតុណ្ហភាព​នឹង​ចុះ​ត្រជាក់​ខ្លាំង​នៅ​តាម​​តំបន់​ជួរ​ភ្នំ​ចាប់ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​ ២០១៧​។​


​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៦​ ខែធ្នូ​នេះ​ឲ្យ​ដឹង​ថា​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​សីតុណ្ហភាព​អប្បបរមា​នឹង​ចុះ​ត្រជាក់​ក្នុង​រង្វង់​១៣​អង្សា​សេ​និង​១៥​អង្សា​សេ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា​ ខេត្តស្ទឹងត្រែង​ រតនគិរី​ មណ្ឌលគិរី​ ព្រះ​វិហារ​ ឧត្តរមានជ័យ​ និង​ខេត្ត​ប៉ៃលិន​។​

​ចំណែក​សីតុណ្ហភាព​អប្បបរមា​នឹង​ចុះ​ត្រជាក់​ក្នុង​រង្វង់​១៧​ទៅ​១៨​អង្សា​សេ​ក្នុង​ខេត្តពោធិ៍សាត់​ បាត់ដំបង​ សៀមរាប​ បន្ទាយ​មាន​ជ័យ​និង​ខេត្តកោះកុង​និង​១៩​ទៅ​២០​អង្សា​សេ​ចំពោះ​ខេត្ត​កែប​ កំពត​ ព្រះ​សីហ​នុ​ មិនសូវ​ចុះ​ត្រជាក់​ខ្លាំង​៕

Share

Image
Image
Image