en     km
en     km

អ្នក​សេដ្ឋកិច្ច​៖​កម្ពុជា​អាច​មាន​ភាព​ផុយ​ស្រួយ​ធ្លាក់​ទៅ​រក​ភាព​ក្រីក្រ​វិញ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​និង​នយោបាយ​

Share

ភ្នំពេញ៖​ស្រប​ពេល​របាយការណ៍​របស់​ធនាគារពិភពលោក​(World​ Bank)​បាន​ចាត់​ទុក​កម្ពុជា​ចាក​ផុត​ភាព​ក្រីក្រ​តោកយ៉ាក​កម្រិត​ទាប​។​តែ​អ្នក​សេដ្ឋកិច្ច​មើលឃើញ​ថា​ហានិភ័យ​នៃ​ស្ថានភាព​នយោបាយ​មិន​ប្រាកដប្រជា​នេះ​នាំ​ឱ្យ​មាន​ភាព​ផុយ​ស្រួយ​ធ្លាក់​ទៅ​រក​ភាព​ក្រីក្រ​វិញ​។​


​យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤​ ធ្នូ​ បាន​បង្ហាញ​ថា​កម្ពុជា​បាន​ចាក​ផុត​ពី​ភាព​ក្រីក្រ​តោក​យ៉ាង​កម្រិត​ទាប​ប៉ុន្តែ​ជន​វណ្ណៈ​កណ្តាល​មាន​ទំហំ​តិចតួច​ នៅឡើយ​។​

​ធនាគារពិភពលោក​រក​ឃើញ​ថា​ប្រហែល​១/៤​នៃ​ប្រជាជន​សរុប​នៃ​ក្រុម​ប្រជាពលរដ្ឋ​រក​ចំណូល​ទាប​ចាប់ពី​៣,១០​ដុល្លារ​និង​៥,១០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ដែល​ក្រុម​នេះ​ងាយ​ក្លាយ​ជន​ក្រីក្រ​តោកយ៉ាក​វិញ​។​

​ជន​ក្រីក្រ​តោកយ៉ាក​ឬ​ជន​ក្រីក្រ​ល្មម​ធ្លាក់​ចុះ​សន្ធឹកសន្ធាប់​ជិត​ពាក់កណ្តាល​នៃ​ប្រជាជន​សរុប​ក្នុង​ឆ្នាំ​២០០២​មក​នៅ​ត្រឹម​១/៨​បន្តិច​ក្នុង​ឆ្នាំ​២០១៥​។​

​លោក​សាស្ត្រាចារ្យ​សេដ្ឋកិច្ច​ពី​ប្រទេស​រ៉ិ​ស្សី​ តេ​ង​ ឌឺ​លុ​ច​ បាន​ឲ្យ​ដឹង​ថា​ក្នុង​ស្ថានភាព​ន​យោ​ បាយ​មិន​ប្រាកដប្រជា​នឹង​អាច​ទាញ់​ទម្លាក់​ទៅ​រក​ភាព​ក្រីក្រ​វិញ​បើ​ទោះបីជា​ការ​ប៉ាន់​ប្រមាណ​ទំហំ​សេដ្ឋកិច្ច​កម្ពុជា​នឹង​ឈាន​ដល់​២២​ពាន់​លាន​ដុល្លារ​និង​ផលទុនជាតិ​សរុប​នឹង​កើនឡើង​ដល់​ជាង​១៤០០​ដុល្លារ​អា​មេ​រិ​ក​ក៏​ដោយ​។​

«​ប្រទេស​កម្ពុជា​មាន​ស្ថានភាព​ផុយ​ស្រួយ​នៅឡើយ​នៃ​ផ្នែក​សេដ្ឋកិច្ច​តាម​ការ​ប៉ាន់​ប្រមាណ​ទំហំ​សេដ្ឋកិច្ច​សម្រេច​បាន​ឈាន​ដល់​២២​ពាន់​លាន​GDP​ per​ capital​។​ផលទន់ជាតិ​សរុប​ក្នុង​មនុស្ស​ម្នាក់​នឹង​អាច​កើនឡើង​១៤០០​ដុល្លារ​ជាង​តាម​អ្វី​ដែល​ក្រសួង​សេដ្ឋកិច្ច​ប៉ាន់ស្មាន​។​ប៉ុន្តែ​ប្រ​សិន​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ពាក់ព័ន្ធ​ហានិភ័យ​ភាព​មិន​ប្រាកដប្រជា​នៃ​ស្ថានភាព​នយោបាយ​វា​អាន​ប្រាកដជា​ឥ​ទ្ធ​ផល​ទៅ​លើ​កត្តា​ទាំង​អស់នោះ​វិញ​»​។​

​កំណើនសេដ្ឋកិច្ច​កម្ពុជា​គេ​រំពឹង​ថា​មាន​ភាពរឹងមាំ​៦,៩​ភាគរយ​នៅ​ឆ្នាំ​២០១៨​ ខណៈ​កំណើនសេដ្ឋកិច្ច​មាន​៧​ភាគរយ​នៅ​ឆ្នាំ​២០១៧​។​កំណើនសេដ្ឋកិច្ច​នេះ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​អត្រា​៤៧,៨​ភាគរយ​នៅ​ឆ្នាំ​២០០៧​ មក​ត្រឹម​១៣,៥​ភាគរយ​នៅ​ឆ្នាំ​២០១៤​។​

​លោក​ គី​ សេរី​វ​ឌ្ឍ​ បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​ពន្យល់​ថា​វិស័យ​វាយ​ន​ភណ្ឌ​និង​វិស័យ​សំណង់​ជា​ជ​ន្ទ​ល់​ ចម្បង​មួយ​ជួយ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​។​លោក​ថា​លំហូរ​ពលករ​ចំណាកស្រុក​ក៏​បាន​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​បើ​ទោះបីជា​ការ​ធ្វើ​ចំណាកស្រុក​មាន​បញ្ហា​ប្រឈម​ខ្លះ​ក៏​ដោយ​។​

​លោក​បណ្ឌិត​សេដ្ឋកិច្ច​ គី​ សេរី​វ​ឌ្ឍ​ បន្ថែម​ថា​ដើម្បី​រក្សា​កុំ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​រក​ភាព​ក្រីក្រ​វិញ​ រាជរដ្ឋាភិបាល​ត្រូវ​ពង្រីក​ផលិតភាព​និង​ពង្រឹងសមត្ថភាព​បុគ្គលិក​ជំនាញ​លើ​វិស័យ​សំណង់​។​

​លោក​បណ្ឌិត​ពន្យល់​ថា​ចំណូល​ជន​វណ្ណៈ​កណ្តាល​ប្រហាក់ប្រហែល​ទៅ​នឹង​ចំណូល​ជាតិ​ចន្លោះ​ពី​១៤០០​ដុល្លារ​ទៅ​១៥០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​ជន​វណ្ណៈ​កណ្តាល​ជា​ក្រុម​មនុស្ស​ចាក​ផុត​ពី​បន្ទាត់​ក្រីក្រ​។​

«​ចំណូល​ក្រុម​វណ្ណៈ​កណ្តាល​គឺ​ខ្ទង់​១៤០០​ទៅ​១៥០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​គេ​ថា​ក្រុម​នេះ​ចាក​ផុត​ពី​បន្ទាត់​ភាព​ក្រីក្រ​ដែល​ចំណាយ​ប្រហែល​១.៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។​»

​លោក​បណ្ឌិត​ សេរី​វ​ឌ្ឍ​បាន​ប៉ាន់​ប្រមាណ​ថាបើ​ប្រទេស​កម្ពុជា​រក្សា​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧​ភាគ​ថេរ​និង​ចំណូល​ប្រជាជន​ឈាន​ដល់​៣២០០​ដុល្លារ​ក្នុង​ឆ្នាំ​គឺ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ចំណូល​ធ​ម្យ​ម​កម្រិត​ខ្ពស់​។​
​ តាម​របាយការណ៍​ធនាគារពិភពលោក​ដែល​មាន​ចំណងជើង​ថា​«​ផល​ចំណេញ​ពី​ភាព​ចម្រុងចម្រើន​បច្ចុប្បន្ន​ អព្ភូតហេតុ​តំបន់​អាស៊ី​បូព៌ា​សម្រាប់​សតវត្សរ៍​ទី​២១»​គឺ​ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ហ្វី​ហ្វ៊ិ​ច​ក្នុង​នោះ​មាន​កម្ពុជា​ចាំបាច់​ត្រូវ​ផ្តោត​លើ​គោលនយោបាយ​ដែល​មាន​ស្រាប់​ក្នុង​វិស័យ​ទេ​ចរណ៍​ នេសាទ​ និង​តាម​រយៈ​អានុភាព​ឱកាស​ការ​ធ្វើ​ពលកម្ម​ចំណាកស្រុក​និង​ការ​វិនិយោគ​ ដើម្បី​ជួយ​កាត់​បន្ថយ​និង​ទប់ស្កាត់​គ្រោះ​មហន្តរាយ​។​

​យោង​តាម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​គិត​មក​ត្រឹម​ឆ្នាំ​២០១៥​ប្រទេស​កម្ពុជា​ជំពាក់​បំណុល​បរទេស​សរុប​៩៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​។​ក្នុង​នោះ​រដ្ឋាភិបាល​ជំពាក់​បំណុល​បរទេស​ជាង​៥​ ពាន់​លាន​ដុល្លារ​និង​បំណុល​វិស័យ​ឯកជន​ជំពាក់​បរទេស​ចំនួន​៤​ពាន់​លាន​ដុល្លារ​។​​ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់ៗ​​ជំពាក់​បំណុល​សាធារណៈ​ឬ​បំណុល​បរទេស​ចំនួន​៣៧៥​ដុល្លារ​អា​មេ​រិ​ក​៕​

Share

Image
Image
Image