ភ្នំពេញ នៅក្នុងវេទិកាពិភាក្សាស្ដីពីសន្ដិភាព និងសុវត្ថិភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលរៀបចំឡើងដោយអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) នៅថ្ងៃទី ១៥ ខែធ្នូ ២០១៧នេះ គេរកឃើញ ស្ថាប័នចំនួន ២៧៥អាចប្រឈមមុខនឹងការបិទ ករណីមិនបានអនុវត្តសកម្មភាព អនុលោមតាមប្រព័ន្ធផ្សព្វផ្សាយឱ្យបានត្រឹមត្រូវ។
លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានឱ្យដឹងថា ស្ថាប័នផ្សព្វ ផ្សាយព័ត៌មាននៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានចំនួន ៥៣០ស្ថាប័នដែលបានចុះបញ្ចីនៅក្រសួងព័ត៌មាន ដោយឡែក ២៧៥ ស្ថាប័នទៀតអាចនឹងត្រូបានលុបចោលពីក្រសួងព័ត៌មាន ដោយសារតែស្ថាប័នទាំងនោះមិនបានអនុវត្តនូវសកម្មភាពការងាររបស់ខ្លួនក្នុងប្រព័ន្ធផ្សព្វផ្សាយដែនមានវិជ្ជាជីវះត្រឹមត្រូវ។
តាមលោកលោក ផុស សុវណ្ណ ស្ថាប័នផ្សព្វផ្សាយសារព័ត៌មាននៅក្នុងស្រុកមានជិត ១ពាន់ស្ថាប័ន គឺទាំងកាសែត ទាំងអនឡាញ វិទ្យុ ទូរទស្សន៍ និងវេបសាយ។លោកបញ្ជាក់ ថាមូលហេតុដោយសា្ថប័ន្តទាំងនោះមិនធ្វើសកម្មភាពនិងស្ថាប័នមានវីជ្ជាជីវះមិនត្រឹមត្រូវ។
លោក ផុស សុវណ្ណ៖«លុបតែសារព័ត៌មានប្រហែលជាង ២០០អង្គភាពដែលគាត់មិនធ្វើសកម្មភាពសោះតែប៉ុណ្ណោះទេ »។
តាមលោក ផុស សុវណ្ណ ស្ថាប័នសារព័ត៌មានដែលនឹងត្រូវបានលុបឈ្មោះចេញពីបញ្ជីក្រសួងព័ត៌មានដែលមានជាង ២៧០ស្ថាប័ន មានមកពីស្ថាប័នកាសែត និងទស្សនាវដ្ដី។
លោកអោយដឹងថា ស្ថាប័នកាសែត និងទស្សនាវដ្ដី ២៧៥ ដែលក្រសួងព័ត៌ត្រៀមលុបចេញពីបញ្ជីនេះ បានបញ្ចូនទៅដល់ដៃប្រមុខរដ្ឋាភិបាលរួចរាល់ហើយ គឺរង់ចាំតែការសម្រេចប៉ុណ្ណោះ ។
លោក ផុស សុវណ្ណ៖«ដូចជាខ្ញុំជម្រាបចឹង ផុតពីដៃខ្ញុំហើយ ប៉ុន្ដែខ្ញុំជូនទៅថ្នាក់ដឹកនាំ នៅតែគាត់ចុះហត្ថលេខា »។
ស្ថាប័នសារព័ត៌មានជាង ៥០០ស្ថាប័នដែលបានចុះបញ្ចី ក្នុងនោះឃើញមានកាសែតបរទេស ចំនួន ៤៣ ស្ថាប័ន វិទ្យុក្នុងស្រុកជាង ២០០ស្ថាប័ន ទូរទ្សសន៍២០ស្ថាប័ន និងវេបសាយ១៤៨ស្ថាប័ន ដែលបានចុះបញ្ចីនៅក្រសួងព័ត៌មាន។
លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មានព័ត៌មានទាមទារឱ្យស្ថាប័នសារព័ត៌មានទាំងអស់នៅកម្ពុជា ពិសេសសារព័ត៌មានតាមអនឡាញរួសរាន់ធ្វើការចុះបញ្ចី ឱ្យបានត្រឹមត្រូវនៅក្រសួងព័ត៌មាន មុននឹងចេញសកម្មភាពផ្សព្វផ្សាយណាមួយនៅក្នុងស្ថាប័នរបស់ខ្លួន៕