ភ្នំពេញ៖ក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានផ្តល់ប្រាក់កម្ចី៥០លានដុល្លារអាមេរិកដើម្បីពង្រីកនិងកែលម្អសេវាសេវាផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តចំនួន៤។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារADB។

សេចក្តីប្រកាសព័ត៌មាន ADB បានឲ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ីនឹងគ្រប់គ្រង់ ជំនួយឥតសំណង១០លានដុល្លារជាមូលនិធិជប៉ុន ពីរដ្ឋាភិបាលជប៉ុនដើម្បីជួយដល់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីមួយនៅបាត់ដំបង។
ធានាគារADBក៏នឹងគ្រប់គ្រងប្រាក់កម្ចី៤០លានអឺរ៉ូស្នើនឹង៤៣,៥៤លានដុល្លារអាមេរិកពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)រួមនឹងការផ្តល់ហិរញ្ញប្បទានដល់គម្រោងនៅទីក្រុងចំនួន៤គឺក្រុងបាត់ដំបង កំពង់ចាម សៀមរាប និងក្រុងព្រះសីហនុ។
សេចក្ដីប្រកាសព័ត៌មានរបស់ADB បញ្ជាក់ថា៖«ដោយសារសំណង់ នៅកម្ពុជាបន្តមានល្បឿនលឿនគឺចាំបាច់ត្រូវធានាថាប្រជាពលរដ្ឋអាចទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យប្រកបដោយសុវត្ថិភាពនិងអាចទុកចិត្តបានដើម្បីគាំទ្រដល់ផលិតភាពនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ គំរោងនេះគឺជាលើកកម្ពស់បរិស្ថានទីក្រុងរបស់ពួកគេផងដែរ»។
តាមធនាគារADB អត្រាប្រជាជនកម្ពុជានៅទីជនបទកំពុងកើនឡើងយ៉ាងឆាប់រហ័សខណៈដែលចំនួនប្រជាជនរស់នៅក្នុងទីក្រុងគេរំពឹងថានឹងឈានដល់ប្រហែល៣០ភាគរយនៃប្រជាជនសរុបត្រឹមឆ្នាំ២០៣០៕