en     km
en     km

សម្តេច ហ៊ុន សែន ញុះឱ្យសហភាពអឺរ៉ុបបង្កកព្រទ្យសម្បត្តិមន្រ្តីរបស់លោក

Share

ភ្នំពេញ៖ ដោយមិនអាច ស្ងាត់ស្ងៀមបានយូរ គឺ នៅថ្ងៃនេះសម្ដេច ហ៊ុនសែន បានប្រតិកម្មនឹងសហភាពអ៊ឺរុបថាលោកមិនព្រួយបារម្ភឡើយ បើមានការបង្កកទ្រព្យសម្បត្តិរបស់មន្រ្តីលោកក៏ដោយ។ សម្ដេចនាយករដ្ឋមន្ត្រីថាបើមន្ត្រីណាទុកលុយនៅប្រទេសអឺរ៉ុបទាំងនោះ គឺល្ងង់ហើយ អ្នកនោះ។   សម្រាប់សម្ដេច គ្មានលុយទុកប្រទេសគេទេ។ លុយនិងទ្រព្យសម្បតិ្តរបស់លោកគឺមានពាស់ពេញស្រុកខ្មែរដូចជា សាលារៀន ផ្លូវថ្នាល់ជាដើម។ សម្ដេចមានប្រសាសន៍ដូចនេះក្នុងពិធីជួបសំណេះសំណាល ជាមួយកីឡាករ កីឡាការិនី នៅវិមានសន្តិភាពនៅថ្ងៃសុក្រទី ១៥ធ្នូនេះ។

លោកសុខទូចអ្នកវិភាគម្នាក់ថា ការបង្កកទ្រព្យសម្បត្តិរបស់សហភាពអឺរ៉ុបឬអាមេរិកក្ដីនឹងពុំមានឥទ្ធិពលអ្វីច្រើននោះទេ ។

 

                                                                                                           ​សម្តេច ហ៊ុន សែន

ឆ្លើយតបនឹងវិធានការរឹតបន្តឹងរបស់សហភាពអឺរ៉ុប ដែលបានកម្រិតទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិមន្រ្តីកម្ពុជា នៅថ្ងៃទី ១៥ ខែធ្នូ នេះសម្តេច ហ៊ុន សែន បានចំអក និងបានញុះបន្ថែមដល់សហគមន៍អឺរ៉ុបឱ្យបង្កកព្រទ្យសម្បត្តិមន្រ្តីកម្ពុជា ដោយសម្តេចមិនភ័យខ្លាចចំពោះការរឹតបន្តឹងនេះឡើយ។

បើទោះបីសម្តេច ហ៊ុន សែន ថ្លែងបែបឌឺដងដាក់សហភាពអឺរ៉ុបក្តី តែសម្តេចថាវិធានការបង្កកទ្រព្យសម្បត្តិរបស់សហភាពអឺរ៉ុបនេះ គឺជាការល្អប្រសើរទៅវិញនោះទេ ព្រោះសម្តេចនឹងបានដឹងថា មន្រ្តីណាខ្លះដែលមានប្រាក់ផ្ញើនៅបរទេសនោះ។ តែយ៉ាងណាសម្តេចមិនបានសង្កេតធ្ងន់ថាមានវិធានការណាមួយចំពោះមន្រ្តីដែលមានទ្រព្យសម្បត្តិផ្ញើនៅបរទេសនោះទេ។ មួយវិញទៀតសម្តេចថា លោកមិនល្ងង់យកប្រាក់ទៅផ្ញើនៅបរទេសនោះទេ។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា ការបង្ហាញប្រតិកម្មរបស់ប្រមុខរដ្ឋាភិបាលនេះ គឺជាកាយវិការឆ្លើយតបបែបឌឺដងទៅកាន់សហភាពអឺរ៉ុបជុំវិញការព្រមានជាបន្តបន្ទាប់តែប៉ុណ្ណោះ។ យ៉ាងណាលោកបណ្ឌិត សុខ ទូត ថាការបង្កកទ្រព្យសម្បតិ្តមន្រ្តីកម្ពុជាគឺមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរចំពោះហិរញ្ញវត្ថុមន្រ្តីទាំងអស់នោះទេ ព្រោះមន្រ្តីកម្ពុជាភាគច្រើនមិនសូវមានទ្រព្យសម្បត្តិច្រើនផ្ញើនៅបរទេសនោះឡើយ។

កាលពីម្សិលមិញសហភាពអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយដោយអំពាវនាវឱ្យគណៈកម្មការសហគមន៍អឺរ៉ុប និងសេវាកិច្ចការបរទេសរបស់អឺរ៉ុប(EEAS)ដាក់កម្រិតទិដ្ឋាការ និងបង្កកទ្រព្យសម្បតិ្តរបស់មន្រ្តីកម្ពុជា​ដែលមានជាប់ពាក់ព័ន្ធទទួលខុសត្រូវចំពោះការរំលាយគណបក្សប្រឆាំង និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនោះ។ ជាងនេះទៀត សេចក្តីសម្រេចក៏ស្នើឱ្យពិនិត្យឡើងវិញចំពោះប្រការស្តីពីសិទ្ធិមនុស្សនៃកិច្ចព្រមព្រៀងការនាំចូលទំនិញគ្រប់ប្រភេទលើកលែងតែអាវុធដែលឈានដល់ការព្យួរការអនុគ្រោះពន្ធ។

សេចក្ដីសម្រេចរបស់សភាសហភាពអឺរ៉ុបនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានសម្រេចរឹតបន្តឹងទិដ្ឋាការ និងកំណត់ឈ្មោះន្ត្រីកម្ពុជា ដែល ពាក់ព័ន្ធនឹងការរំលាយគណបក្សសង្រ្គោះជាតិ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង